ជាតិ
បោះឆ្នោត
ជប៉ុន​គ្មានយោបល់​លើ​ការបោះឆ្នោតនៅកម្ពុជា ព្រោះខ្លួន​គ្មាន​អ្នក​សង្កេតការណ៍
01, Aug 2018 , 11:18 am        
រូបភាព
​លោក Yoshihide Suga នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន
​លោក Yoshihide Suga នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន
ដោយ: រួបរួម
​រដ្ឋាភិបាល​ជប៉ុន មិន​ផ្តល់​ការវាយតម្លៃ​ណាមួយ​ឡើយ​ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។

 
​លោក Yoshihide Suga នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន បដិសេធ​រាល់​សំណួរ​របស់​អ្នកសារព័ត៌មាន ដែល​ចង់​ឲ្យ​ជប៉ុន​បង្ហាញ​ពី​ជំហរ​របស់ខ្លួន ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​១០០​ភាគរយ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។​
 
«​ខ្ញុំ​មិន​ផ្តល់​មតិយោបល់​ណាមួយ​ឡើយ ទាក់ទង​នឹង​ការបោះឆ្នោត​នៅ​កម្ពុជា​»​។ Yoshihide Suga បាន​ឆ្លើយ​ទៅកាន់​អ្នកសារព័ត៌មាន​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី​៣០ ខែកក្កដា​។ នាយខុទ្ទកាល័យ​រូបនេះ បានបញ្ជាក់​ហេតុផល​ថា ជប៉ុន​មិនបាន​ដាក់ពង្រាយ​អ្នក​អង្កេត​ណាមួយ​ឡើយ ហេតុដូច្នេះ​ជប៉ុន​ក៏​គ្មាន​ជំហរ​ពាក់ព័ន្ធ​នឹង​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះដែរ​៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com