អង់គ្លេស​ស្តាយ​ដែល​គ្មាន​បក្សប្រឆាំង​ដ៏ទុកចិត្តបាន ប្រជែង​ការបោះឆ្នោត​នៅ​កម្ពុជា​

ជាតិ
បោះឆ្នោត
អង់គ្លេស​ស្តាយ​ដែល​គ្មាន​បក្សប្រឆាំង​ដ៏ទុកចិត្តបាន ប្រជែង​ការបោះឆ្នោត​នៅ​កម្ពុជា​
01, Aug 2018 , 12:22 pm         12335
រូបភាព
​លោក Mark Field រដ្ឋលេខាធិកា​រ​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស
​លោក Mark Field រដ្ឋលេខាធិកា​រ​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស
ដោយ: រួបរួម
ចក្រភព​អង់គ្លេស តាមរយៈ​រដ្ឋលេខាធិកា​រ​ទទួលបន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក បាន​តម្លៃ​ជា​អវិជ្ជមាន​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។​
 
​លោក Mark Field  បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ថា ការបោះឆ្នោត​នៅ​កម្ពុជា មិន​ត្រឹមត្រូវ និង​គួរ​ឲ្យ​ទុកចិត្ត​នោះឡើយ ពោលគឺ​តាំងពី​ដំណាក់កាល​មុន​ការឃោសនាបោះឆ្នោត​។​
 
​រដ្ឋលេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​ចក្រភព​អង់គ្លេស​រូបនេះ បាន​គូសបញ្ជាក់​ពី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ហើយ​បាន​ប្រៀបធៀប​ថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លងមក មាន​លក្ខណៈ​បើកចំហរ​ជាង​។​
 
«​គ្មាន​បក្សប្រឆាំង​ដែល​អាច​ទុកចិត្តបាន សម្រាប់​ឱកាស​ប្រកួតប្រជែង​ជាមួយ​រដ្ឋាភិបាល​។ ក្នុង​របប​ប្រជាធិបតេយ្យ គ្មាន​រដ្ឋាភិបាល​ណាមួយ មាន​សិទ្ធិ​រើស​បក្សប្រឆាំង​បាន​ដោយ​ខ្លួនឯង​នោះឡើយ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក Mark Field​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អង់គ្លេស​នៅតែ​បន្ត​ទាមទារ​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ តាមរយៈ​ការដកចេញ​នូវ​ការ​រឹតត្បិត​ការសន្ទនា​នយោបាយ សេរីភាព​សារព័ត៌មាន ជាដើម​៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next