ជាតិ
បោះឆ្នោត
អង់គ្លេសស្តាយដែលគ្មានបក្សប្រឆាំងដ៏ទុកចិត្តបាន ប្រជែងការបោះឆ្នោតនៅកម្ពុជា លោក Mark Field រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេស
× ចក្រភពអង់គ្លេស តាមរយៈរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក បានតម្លៃជាអវិជ្ជមានទាក់ទងនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា។
លោក
Mark Field បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ ខែកក្កដា ថា ការបោះឆ្នោតនៅកម្ពុជា មិនត្រឹមត្រូវ និងគួរឲ្យទុកចិត្តនោះឡើយ ពោលគឺតាំងពីដំណាក់កាលមុនការឃោសនាបោះឆ្នោត។
រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិករបស់ចក្រភពអង់គ្លេសរូបនេះ បានគូសបញ្ជាក់ពីអវត្តមានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបានប្រៀបធៀបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក មានលក្ខណៈបើកចំហរជាង។
«គ្មានបក្សប្រឆាំងដែលអាចទុកចិត្តបាន សម្រាប់ឱកាសប្រកួតប្រជែងជាមួយរដ្ឋាភិបាល។ ក្នុងរបបប្រជាធិបតេយ្យ គ្មានរដ្ឋាភិបាលណាមួយ មានសិទ្ធិរើសបក្សប្រឆាំងបានដោយខ្លួនឯងនោះឡើយ។ នេះជាការគូសបញ្ជាក់របស់លោក Mark Field។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេសនៅតែបន្តទាមទារបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាពលរដ្ឋ តាមរយៈការដកចេញនូវការរឹតត្បិតការសន្ទនានយោបាយ សេរីភាពសារព័ត៌មាន ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com