ជាតិ
បោះឆ្នោត
គ.ជ.ប នឹងផ្អាកបណ្តោះអាសន្នគេហទំព័រស្វែងរកឈ្មោះ និងផ្សាយលទ្ធផល ព្រោះត្រូវរុះរើ Server
× អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងពីការផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ន គេហទំព័រសំខាន់ចំនួនពីរ គឺ www.voterlist.org.kh និង rms.voterlist.org.kh ដោយសារមន្ត្រីបច្ចេកទេសធ្វើការថែទាំ និងត្រួតពិនិត្យម៉ាស៊ីនមេ (Server)។
គ.ជ.ប បានបញ្ជាក់ថា www.voterlist.org.kh ដែលផ្តល់ព័ត៌មានពីឈ្មោះ និងទីតាំងការិយាល័យអ្នកបោះឆ្នោត និង rms.voterlist.org.kh ដែលផ្សាយលទ្ធផលសំឡេងឆ្នោត នឹងផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ននៅវេលាម៉ោង៣រសៀល រហូតដល់ម៉ោង៩យប់ថ្ងៃទី២ ខែសីហានេះ។
បន្ថែមពីលើនេះទៀត គេហទំព័រទាំងពីរនឹងផ្អាកដំណើរការម្តងទៀតរយៈពេល១សប្តាហ៍ដោយសារម៉ាស៊ីនមេ ត្រូវធ្វើការរុះរើពីទីតាំងចាស់ទៅដំឡើងនៅអាគារទីស្តីការថ្មីរបស់ គ.ជ.ប ៕
© រក្សាសិទ្ធិដោយ thmeythmey.com