ជាតិ
បោះឆ្នោត
គ​.​ជ​.​ប នឹង​ផ្អាក​បណ្តោះអាសន្ន​គេហទំព័រ​ស្វែងរក​ឈ្មោះ និង​ផ្សាយ​លទ្ធផល ព្រោះ​ត្រូវ​រុះរើ Server
02, Aug 2018 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ដំណើរការ​ផ្សាយ​ជា​បណ្តោះអាសន្ន គេហទំព័រ​សំខាន់​ចំនួន​ពីរ គឺ www.voterlist.org.kh និង rms.voterlist.org.kh ដោយសារ​មន្ត្រី​បច្ចេកទេស​ធ្វើការ​ថែទាំ និង​ត្រួតពិនិត្យ​ម៉ាស៊ីន​មេ (Server)​។​



​គ​.​ជ​.​ប បាន​បញ្ជាក់ថា www.voterlist.org.kh ដែល​ផ្តល់ព័ត៌មាន​ពី​ឈ្មោះ និង​ទីតាំង​ការិយាល័យ​អ្នកបោះឆ្នោត និង rms.voterlist.org.kh ដែល​ផ្សាយ​លទ្ធផល​សំឡេងឆ្នោត នឹង​ផ្អាក​ដំណើរការ​ផ្សាយ​ជា​បណ្តោះអាសន្ន​នៅវេលា​ម៉ោង​៣​រសៀល រហូតដល់​ម៉ោង​៩​យប់​ថ្ងៃទី​២ ខែសីហា​នេះ​។​

​បន្ថែម​ពីលើ​នេះ​ទៀត គេហទំព័រ​ទាំងពីរ​នឹង​ផ្អាក​ដំណើរការ​ម្តងទៀត​រយៈពេល​១​សប្តាហ៍​ដោយសារ​ម៉ាស៊ីន​មេ ត្រូវធ្វើ​ការរុះរើ​ពី​ទីតាំង​ចាស់​ទៅ​ដំឡើង​នៅ​អាគារ​ទីស្តីការ​ថ្មី​របស់ គ​.​ជ​.​ប ៕

© រក្សាសិទ្ធិដោយ thmeythmey.com