ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​គាំទ្រ​ការផលិត​បន្លែ​សុវត្ថិភាព​តាម​គោលការណ៍​កសិកម្ម​ល្អ មានបំណង​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ក្រៅ​
03, Aug 2018 , 8:19 pm        
រូបភាព
​សៀមរាប​៖ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដំណាក់កាល​ទី​១ រយៈពេល​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩​។ គម្រោង​នេះ​អនុវត្តន៍​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១​។ គម្រោង​នេះ គឺ​ផ្តោតលើ​ការបណ្ដុះបណ្តាល​កសិករ​ខ្មែរ​ឱ្យដាំ​ដុះ​តាម​បច្ចេកទេស និង​គោលការណ៍​ត្រឹមត្រូវ​របស់​ក្រសួងកសិកម្ម តាម​គោលការណ៍​ចំនួន​៤ រួមមាន សុវត្ថិភាព​ចំណីអាហារ គុណភាព​កសិផល សុខភាព សុវត្ថិភាព និង​សុខុមាលភាព​កម្មករ និង​ការគ្រប់គ្រង​បរិស្ថាន​។ នេះ​ជាគោលការណ៍​កសិកម្ម​ល្អ ឬ​ហៅ​កាត់​ថា GAP​។



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ អ្នកស្រី អ៉ី​សា រ៉​ហា​នី ដូចតទៅ៖​




​តាម​ការលើកឡើង​រប​ស់​មន្ត្រី​នៃ​ក្រសួងកសិកម្ម គម្រោង​នេះ​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ តាមរយៈ​បង្កើន​កម្រិតជីវភាព​ក​សិ​ករ​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ តាមរយៈ​គម្រោង​នេះដែរ កម្ពុជា​រំពឹងថា នឹង​អាច​នាំ​ផលិតផល​ផ្សេងៗ​ទៀត ចេញទៅ​ទីផ្សារ​ខាងក្រៅ​កាន់តែច្រើន​នាពេល​អនាគត គម្រោង GAP កំពុង​បណ្តុះបណ្តាល​កសិករ​ឱ្យមាន​ការដាំដុះ​ដែល​អន្ដរជាតិ​ទទួលស្គាល់​។ តាមរយៈ​គម្រោង​នេះដែរ គេ​រំពឹងថា នឹង​អាច​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​បាន​មួយផ្នែកធំ​ផងដែរ​។​





Tag:
 គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង
© រក្សាសិទ្ធិដោយ thmeythmey.com