ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«​ស្នា​» ដែល​ជនជាតិ​គ្រឹ​ង​ប្រើ មាន​ប្រសិទ្ធ​ភាពមិន​ចាញ់​កាំភ្លើង​
04, Aug 2018 , 9:59 pm        
រូបភាព
​រតនគិរី​៖ ជនជាតិដើម​ភាគតិច​គ្រឹ​ង​ដែល​រស់នៅ​ខេត្តរតនគិរី ចេះ​ប្រើ​ស្នា​ប្រភេទ​នេះ​គ្រប់ៗ​គ្នា​។ ទំហំ និង​កម្លាំង​ស្នា ដែលមាន​គ្រាប់​ព្រួញ​ធ្វើ​ពី​ដើម​ឫស្សី​នេះ មាន​ប្រសិទ្ធ​ភាពខ្លាំង អាច​បាញ់​សត្វព្រៃ​មាឌតូច ដូចជា កំប្រុក ដង្ហែ​ន ចាប និង​មាន់ព្រៃ ដែល​នៅ​ចម្ងាយ​ពី ១៥ ទៅ ២០​ម៉ែត្រ​។ នេះ​ជា​ខ្លឹមសារ​ដែល​លោក បៀ​ន យ៉ែម ផ្តល់​បទ​សម្ភាស​ដល់​ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅក្នុង​ភូមិ​របស់លោក​កាលពី​ថ្ងៃទី​១៩ កក្ត​ដា ឆ្នាំ​២០១៨​។​



​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី បុរស​ជនជាតិ​គ្រឹ​ង​វ័យ​៤៦​ឆ្នាំ​រូបនេះ បញ្ជាក់ថា​៖ «​តាម​ជំនឿ និង​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​គ្រឹ​ង នៅពេលដែល​គេ​បាញ់​ត្រូវ​សត្វ​អ្វីមួយ គេ​យក​ឈាម និង​រោម​របស់​វា មក​លាប​នៅលើ​ស្នា​នោះ ដើម្បី​ឲ្យ​បាញ់​សត្វ​ត្រូវ​ទៀត​»​។​
 
​នៅក្នុង​បទ​សម្ភាស​ដដែល​លោកតា បៀ​ន គ្លី​ម ជា​ម្ចាស់​ស្នា និង​ឪពុក​បង្កើត​របស់លោក បៀ​ន យ៉ែម មានប្រសាសន៍ថា លោកតា​បាន​ប្រើ​ស្នា​នេះ បាញ់​សត្វព្រៃ​មាឌតូច​ទាំងនោះ​យកមក​បរិភោគ តាំងពី​លោកតា​មាន​អាយុ ១០​ឆ្នាំ​មកម្ល៉េះ​៕
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ដូចតទៅ​៖ 

 
​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​
 
​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕
 

Tag:
 រតនគិរី​
  ស្នា​
  ជនជាតិដើម​ភាគតិច​គ្រឹ​ង​
  បៀ​ន យ៉ែម
© រក្សាសិទ្ធិដោយ thmeythmey.com