កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រៀម​ជាង​៣​លាន​ដុល្លារ​លើ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​សម្រាប់​កីឡាករ​២៥​រូប
05, Aug 2018 , 6:59 pm        
រូបភាព
​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ក្លិប Manchester United បាន​កើន​ឡើងជា​លំដាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​បច្ចុប្បន្ននេះ​ពួកគេ​ក៏​ជា​ក្លិប​កីឡាបាល់ទាត់​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​លោក ដោយ​នាំមុខ​គូប្រជែង Real Madrid និង Barcelona ផងដែរ​។ ក្លិប​រហស្សនាម​បិសាច​ក្រហម អាច​រកប្រាក់​ចំណូល​បាន ៧១៥ លាន​ផោន (៩៣០​លាន​ដុល្លារ​អាមេរិក​) កាលពី​ឆ្នាំមុន ដោយ​ក្នុងនោះ​ទទួល​ប្រាក់ចំណេញ​បាន ៧០ លាន​ផោន (៩១​លាន​ដុល្លារ​អាមេរិក​) បើទោះជា​មិន​ឈ្នះ​ពាន​អ្វី​សោះ​ក៏ដោយ​។

 
​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ TotalSportek ក្លិប​ជោគជ័យ​ជាងគេ​នៅ​អង់គ្លេស​នេះ​បាន​ចំណាយ​ប្រាក់ ២៣២ លាន​ផោន (៣០១​លាន​ដុល្លារ​) លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ទាំងអស់​កាលពី​រដូវ​កាល ២០១៧-២០១៨ ដែលជា​តម្លៃ​ខ្ពស់បំផុត​ក្នុងចំណោម​ក្លិប​ទាំងអស់​នៃ​ក្របខណ្ឌ Premier League ។ 
 
​សម្រាប់​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​នៅ​រដូវ​កាល ២០១៨-១៩ នេះ​វិញ​ត្រូវបាន​គេ​រំពឹងទុក​ថា Man Utd នឹងមិន​ចំណាយ​ខុសពី​រដូវ​កាល​មុន​ប៉ុន្មាន​នោះទេ ដ្បិត​មាន​កីឡាករ​តិចតួច​ដែល​ត្រូវ​បន្ត​កិច្ចសន្យា​ថ្មី​។ មួយវិញទៀត ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester​នេះ ទើប​ទិញ​ចូល​កីឡាករ​២​រូប​ប៉ុណ្ណោះ​រួមមាន Fred និង Diogo Dalot ហើយក៏​បាន​លក់ Daley Blind វិញ​ដែរ​។​
 
​ដោយឡែក ប្រាក់​បៀរ​វត្ស​ប្រចាំ​សប្តាហ៍​របស់​កីឡាករ​មួយចំនួន​ដែលមាន​តម្លៃ​ថ្លៃ​ខ្ពស់​ប្រចាំ​ក្លិប​នោះ រួមមាន Paul Pogba (៤០​ម៉ឺន​ដុល្លារ​) David Dea Gea និង Romelu Lukaku (​ជិត ២៨​ម៉ឺន​ដុល្លារ​) Juan Mata (​ជាង ១៩​ម៉ឺន​ដុល្លារ​) និង Alexis Sanchez (៤៨​ម៉ឺន​ដុល្លារ​) ក្រោយ​គិត​ពន្ធ​រួច​។​
 
​ខាងក្រោម​នេះ ជាតា​រាង​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ Manchester United ទាំង ២៥​រូប សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខនេះ ដែល​គិត​សរុបទៅ​ត្រូវ​ចំណាយ​ប្រមាន ៣៣៩៦២៧០​ដុល្លារ ខណៈ​ឆ្នាំមុន​ចំណាយ​អស់ ៣២២០៦០៣​ដុល្លារ​៖




Tag:
 បាល់ទាត់​
  Manchester United
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com