ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សារុន ទ្រាំ​នឿយ​ដើរ​ប្រមូល​បន្លែ​សរីរាង្គ​ពី​ទី​ឆ្ងាយ​មក​លក់​ទីក្រុង ព្រោះ​ចង់ឱ្យ​អ្នកទិញ​មាន​សុខភាព​ល្អ​
05, Aug 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ អ្នកស្រី កែវ សារុន ជា​កសិករ​មួយរូប ដែល​ទទួលបាន​បណ្ដុះបណ្ដាល​ពី​អង្គការ អា​គ្រី​ស៊ុត ដែល​គាំទ្រ​ដល់​កសិករ​ក្នុង​ការផលិត​បន្លែ​សុវត្ថិភាព​។ បច្ចុប្បន្ន​អ្នកស្រី សារុន ក្រៅពី​ដាំ អ្នកស្រី​ក៏បាន​ដើរ​ប្រមូល​ទិញ​បន្លែ  ដែល​បណ្តាញ​កសិករ​ផលិត​បន្លែ​សុវត្ថិភាព យកមក​លក់​ក្នុង​ទីផ្សារ​នៃ​ក្រុង​សៀមរាប​ដែរ​។ ប្រមូល​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ និង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដែលមាន​ចម្ងាយ​ផ្លូវ   ឆ្ងាយៗ ពិតណាស់​មិនមែនជា​ការងារ​ស្រួល​ប៉ុន្មាន​ទេ​សម្រាប់​ស្ដ្រី​។ ប៉ុន្តែ​អ្វីដែល​ជំ​រុញឱ្យ​អ្នកស្រី សារុន មាន​កម្លាំងចិត្ត​ប្រកបការងារ​នេះ ទីមួយ​ចង់​លើកស្ទួយ​បន្លែ​សុវត្ថិភាព និង​ទី​ពីរ​ចង់ឱ្យ​អ្នកទិញ​ហូប​របស់​ល្អ មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។​

 
​ជា​កសិករ​នៅ​ភូមិ​ដាច់​ឆ្ងាយ​ពី​ក្រុង​សៀមរាប អ្នកស្រី សារុន បាន​យល់ដឹង​ស៊ីជម្រៅ ទៅនឹង​ការ        ផលិត​បន្លែ​សរីរាង្គ​។ រាល់ថ្ងៃ អ្នកស្រី​ត្រូវ​ដើរ​ប្រមូល​បន្លែ​ច្រើន​មុខ ដែល​បណ្ដាញ​សហគមន៍​ក្នុងស្រុក​បន្ទាយស្រី​ផលិត​បាន ហើយ​ក្នុង​មួយថ្ងៃ​អ្នកស្រី​ដឹក​បន្លែ និង​ផ្លែឈើ​ពី​១០០​គីឡូ ទៅ​២០០​គីឡូ យកមក​លក់​នៅ​ទីក្រុង​។​
 
​អ្នកស្រី​បន្ថែមថា តម្លៃ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​សម ហើយ​មាន​បន្លែ​ខ្លះ តម្លៃ​ដូចគ្នា​ក៏មាន តែ​គុណភាព​ខុសគ្នា រវាង​បន្លែ​សរីរាង្គ និង​បន្លែ​ដែល​ប្រើប្រាស់​ថ្នាំ​គីមី ដូច្នេះ​អ្នកទិញ​គួរ​ប្រុងប្រយ័ត្ន ដោយ​មិនត្រូវ​មើល​ត្រឹម​សំបក​ក្រៅ​ឡើយ​។ អ្នកស្រី​ថា សប្បាយចិត្ត​ពេល​ឃើញ​អ្នកទិញ​មានការ​គាំទ្រ​បន្លែ​សរីរាង្គ រា​ង្គ ឬ​បន្លែ​សុវត្ថិភាព​ច្រើន​នាពេល​បច្ចុប្បន្ន ដែល​ជំរុញ​ឱ្យ​អ្នកស្រី បន្ត​ដឹក​បន្លែ​ទាំងនោះ​ពី​ទី​ឆ្ងាយៗ ដើម្បីឱ្យ​អ​ថិ​តិ​ជន​ដែល​គាំទ្រ​ពិសា និង​ទទួល​របស់​ដែលមាន​សុវត្ថិភាព​រាងកាយ​រប​ស់​ពួកគេ​៕
 
​ខាងក្រោម​នេះ​ជា​បទ​សម្ភាស រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី កែវ សារុន ដែល​កំពុង​លក់​បន្លែ​សុវត្ថិភាព​នៅ​ហាង ក្ដឿង​កាហ្វេ ដែល​គាំទ្រ​កសិករ​ក្នុង​ការផលិត​បន្លែ​សរីរាង្គ ឬ​បន្លែ​សុវត្ថិភាព​។​សូម​អញ្ជើញ​ស្ដាប់​៖



 


Tag:
 បន្លែ​សរីរាង្គ​
 ​កែវ សារុន​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com