ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន LONGMATE AGRICULTURE បោះទុន​ជាង​៣២​លាន​ដុល្លារ ក្នុងការ​បង្កើត​កសិដ្ឋាន​ដាំចេក នៅ​កម្ពុជា​
06, Aug 2018 , 1:50 pm        
រូបភាព
ក្រុមហ៊ុន LONGMATE AGRICULTURE CO.,LTD បាន​បោះទុន​ចំនួន ៣២.០២១.៥៧០​ដុល្លារ លើ​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក និង​ការ​វេច​ខ្ចប់​កសិផល​សម្រេច​សម្រាប់​នាំចេញ​។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។​



​ក្រុមហ៊ុន​នេះ បានទទួល “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ពី​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) លើ​គម្រោង​វិនិយោគ​របស់ខ្លួន ដែលមាន​ទីតាំងនៅ​ភូមិ​ដុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត អាចបង្កើត​ការងារ​បាន​ជិត​៦០០​កន្លែង ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​។ 
 
​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ចេក​មាន​ចំនួន​២៦.៧៦០​ហិកតា​៕
 

Tag:
 ចេក​
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com