កំណាព្យ
ពីនេះ ពីនោះ
មនុស្ស​ចាស់​ស្រុក​ខ្ញុំ ចិញ្ចឹម​កូន​ហើយ មើល​ចៅ​ទៀត !
20, Sep 2020 , 1:29 pm        
រូបភាព
ដោយ:




​បទ ពាក្យ​៦

​យុគ​ថ្មី​ល្បី​ខុសពី​ដើម​    ​    ​    ​កូន​ផើម​ម៉ែ​មាន​កូនង៉ា​
​កូនៗ​គេ​ជាប់​ធ្វើការ​    ​    ​    ​ទុក​ឲ្យ​យាយ​តា​មើលថែ​។​

​ផ្ទះ​ស្កឹមស្កៃ​ថ្ងៃ​យប់​ស្ងាត់​    ​    ​    ​កូន​ចេញទៅ​បាត់​ឆ្ងាយ​ស្រែ​
​ម៉ែ​ខ្លះ​ចាស់​ណាស់​ហើយ​ដែរ​    ​    ​ឪ​ឈឺ​ឥត​ល្ហែ​តែ​ស៊ូ​។​

​ឲ្យ​កូន​ចាក​ស្រែចម្ការ​    ​    ​    ​ប្រាថ្នា​ឃើញ​កូន​បាន​ធូរ​
​ខ្លួនឯង​ហត់​អត់​មុខជូរ​    ​    ​    ​នៅ​ស៊ូ​មិន​ថ្ងូរ​មួយ​ម៉ាត់​។​

​ខ្លះ​ហត់​ត្រូវមាត់​កូន​ទៀត​    ​    ​ភ្លាត់ស្នៀត​កូន​គេ​ឈឺ​ថ្កាត់​
​កូន​ស្តី​ម្តេច​មិន​ប្រយ័ត្ន​    ​    ​    ​ចែង​ចាត់​ស្កាត់​ជួប​ពេទ្យហ្ម​។​

​អាង​កូន​នៅ​នឹង​ឪ​ម៉ែ​         ​    ​ច្រើន​ខែ​អើត​ដោយ​កម្រ​
​ខ្លះ​គ្មាន​របស់របរ​    ​    ​    ​អង្ករ​លុយកាក់​លែង​ផ្ញើ​។​
     
​ម៉ែឪ​មុន​នឿយ​ខ្លាំងណាស់​    ​    ​ខ្លួន​ចាស់​នៅតែ​កូន​ប្រើ​
​តើ​ពេលណា​ទើប​ប្រសើរ​    ​    ​    ​បម្រើ​ពី​កូន​ដល់​ចៅ​?


© រក្សាសិទ្ធិដោយ thmeythmey.com