ជាតិ
រថយន្ត
សេដ្ឋកិច្ច
កម្ពុជា​នាំចូល​យានយន្ត ក្នុងតម្លៃ​សរុប​ជិត ៨០០​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ
06, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​នាំចូល​យានយន្ត ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ មានតម្លៃ​សរុប ៧៩០​លាន​ដុល្លារ កើនឡើង​ប្រមាណ ៤០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។​



​ប៉ុន្តែ​របាយការណ៍​នេះ​មិនបាន​រៀបរាប់​ពី​ចំនួន​រថយន្ត ដែល​ត្រូវបាន​នាំចូល​នោះឡើយ​។ ការ​នាំចូល​រថយន្ត​មក​កម្ពុជា ភាគច្រើន​លើសលុប​ជា​រថយន្ត​ជជុះ​។ អ្នក​ក្នុង​ឧស្សាហកម្ម​យានយន្ត ធ្លាប់​ឲ្យ​ដឹងថា កម្ពុជា​នាំចូល​រថយន្ត​ប្រមាណ ៥​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​រថយន្ត​ជជុះមាន​រហូតដល់ ៩០​ភាគរយ និង ១០​ភាគរយ​ប៉ុណ្ណោះ​ជា​រថយន្ត​ថ្មី និង​ទំនើប​៕


Tag:
 យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com