ជាតិ
សេដ្ឋកិច្ច
​ផលិតផល​ក្លែងក្លាយ​ជិត​៩០​តោន ត្រូវបាន​រឹបអូស​
06, Aug 2018 , 10:39 pm        
រូបភាព
​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប់​បទល្មើស​៤​ករណី នឹង​បាន​រឹបអូស​ផលិតផល​ក្លែងក្លាយ​សរុប​៨៨​តោន​។​



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ នៅ​ថ្ងៃទី​៦ ខែសីហា  បទល្មើស​៤​ករណី​នោះ រួមមាន ករណី​បើក​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ និង​ខុសច្បាប់ មាន​ចំនួន​៧​តោន​។

​ករណី​បើក​ទីតាំង​ផលិត​សាច់​ប៉ា​តេ មាន​ចំនួន​៥​តោន និង​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ មិន​អនុលោម​តាមច្បាប់​មាន​១៨​តោន​។ ករណី​នាំចូល​ផលិតផល​វេច​ខ្ចប់​ខុសច្បាប់ ដូចជា ផលិតផល​ម៉ាក​Saint Amand ទឹកបរិសុទ្ធ​ម៉ាក​Evain ស្រា​បៀរ​ម៉ាក​Corona និង​ផលិតផល​មួយទៀត មាន​ចំនួន​៥៨​តោន​៕



Tag:
 ក្លែងក្លាយ​
  បទល្មើស​
© រក្សាសិទ្ធិដោយ thmeythmey.com