សម្ដេច ហ៊ុន សែន ចង់ទៅ​UN ដើម្បី​បកស្រាយ​ពី​បញ្ហានយោបាយ​កម្ពុជា​
ជាតិ
បោះឆ្នោត
សម្ដេច ហ៊ុន សែន ចង់ទៅ​UN ដើម្បី​បកស្រាយ​ពី​បញ្ហានយោបាយ​កម្ពុជា​
06, Aug 2018 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រកាស​ត្រៀមខ្លួន ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ (UN) ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​នៅ​ទីនោះ បកស្រាយ​អំពី​រឿង​នយោបាយ​នៅ​កម្ពុជា ចំពោះមុខ​បណ្ដា​អន្តរជាតិ​ទាំងអស់​។



​ថ្លែង​ក្នុង​ពិធី​ជំនួប​សំណេះ​ជាមួយ​អត្ត​ព​លិ​ក កីឡាករ និង​គ្រូបង្វឹក នៅ​ថ្ងៃទី​៦ សីហា​នេះ សម្ដេច ហ៊ុន សែន បាន​លើក​ហេតុផល​ថា បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ សីហា​នោះ រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី អាច​នឹង​កើតឡើង​មុន​ការកំណត់ (​នៅ​ថ្ងៃទី​១៩-២០ កញ្ញា​)​របស់​រដ្ឋាភិបាល ដែល​បានប្រកាស​កន្លងមក​។ សម្ដេច ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​ច្បាប់​គណបក្ស​ប្រជាជន ពិនិត្យមើល​ផ្លូវច្បាប់​ក្នុង​ការបង្កើត​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ មុន​ការកំណត់​នេះ​។ មូល​ហេតុដែល​សម្ដេច ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី ឲ្យ​បាន​ឆាប់​នេះ ដោយសារតែ​សម្ដេច ចង់ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ថ្លែងការណ៍​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ឆ្លើយតប​នឹង​អន្តរជាតិ ដែល​ធ្លាប់​ព្រមាន​ចាប់​សម្ដេច​កន្លងមក​។​

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវ​នៅ​បញ្ហា​ត្រង់​ថា តើ​យើង​បង្កើត​(​គណៈរដ្ឋមន្ត្រី​) មុន​បាន​អត់​? បើ​បង្កើត​មុន​បាន ខ្ញុំ​នឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ប្រាប់​ពួកអ្នកឯង​ឲ្យ​បាន​ច្បាស់​ថា ខ្ញុំ​មាន​សិទ្ធិ​ថ្លែងការណ៍​នៅ​អង្គការសហប្រជាជាតិ​។ មើល​អ្នកណា​ក្បាល​ប៉ាន់​ដែក​មក​ចាប់ ហ៊ុន សែន​។ មិន​ថា​ចាប់​នៅក្នុង​ប្រទេស​ទេ ខ្ញុំ​ទៅ​ញូវយ៉ក បើសិនជា​យើង​បង្កើត​(​គណៈរដ្ឋមន្ត្រី​ទាន់ពេល​)​។​មក​ចាប់​មក​»​។​

​អង្គការសហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៧៣ នៅ​ទីក្រុង​ញូវយ៉ក ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៨ កញ្ញា ទៅ​។​

អត្ថបទទាក់ទង


​ក្រៅពីនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចង់​ចេញទៅ​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ពី​អាស៊ាន​នៅ​វៀតណាម និង​ទស្សនកិច្ច​ប្រទេស​ផ្សេង​ផងដែរ​។​
​សម្ដេច នឹងចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប​។ សម្ដេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ទាំងពីរ​នេះ នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​១៧-១៩ ខែតុលា ខាងមុខ​។ ក្រៅពី​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​នឹង​ទៅ​ទស្សនកិច្ច​បណ្ដា​ប្រទេស​អឺរ៉ុប​ដទៃទៀត រួមមាន ៖​តួ​ក​គី និង​ស្វី​ស​ផង​៕


Tag:
 ហ៊ុន សែន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67647 [1] => 9,78 [2] => សម្ដេច ហ៊ុន សែន ចង់ទៅ​UN ដើម្បី​បកស្រាយ​ពី​បញ្ហានយោបាយ​កម្ពុជា​ [3] => content [4] => [5] => ហ៊ុន សែន​, បោះឆ្នោត [6] => 0 [7] => 0 [8] => )