កីឡាជាតិ
ជាតិ
AFF U16៖ កម្ពុជា​ចាញ់​ឥណ្ឌូណេស៊ី ៤-០ រីឯ​វៀតណាម​ធ្លាក់​ចេញពី​ការប្រកួត​
06, Aug 2018 , 9:49 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា មិនអាច​ស្វែងរក​ជ័យជម្នះ​ចុងក្រោយ​ធ្វើជា​កាដូ​សម្រាប់​អ្នកគាំទ្រ​បាន​នោះទេ បន្ទាប់ពី​ពួកគេ​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ៤-០ នា​ជំនួប​បង្គ្រប់កិច្ច​ចុងក្រោយ​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​។ ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក​វៀតណាម​ធ្លាក់​ចេញពី​ពានរង្វាន់ AFF U16 Championship ប្រចាំឆ្នាំ​២០១៨​។

 
 
​នា​ជំនួប​បង្គ្រប់កិច្ច​នៅ​កីឡដ្ឋាន Gelora Delta Stadium កីឡាករ Rendy Juliansyah បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​នៅ​នាទី​ទី​១០​។ បន្ទាប់មក​កីឡាករ Amiruddin Bagus Kahfi Al-Fikri សម្រេចបាន​៣​គ្រាប់​បន្ថែម​ជា​បន្តបន្ទាប់​នៅ​នាទី​ទី​២១, ៣៣ និង​៤២ ដើម្បី​នាំ​ជ័យជម្នះ ៤-០ សម្រាប់​ឥណ្ឌូណេស៊ី​។ 
 
​មិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បី​ក្រុម​ការពារ​តំណែង​ជើងឯក​វៀតណាម ក៏​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​ផងដែរ បន្ទាប់ពី​ពួកគេ​រក្សា​លទ្ធផល​ស្មើ ២-២ ជាមួយ​មី​យ៉ាន់​ម៉ា នា​ការប្រកួត​ចុងក្រោយ​។ មី​យ៉ាន់​ម៉ា ដែល​ឈ្នះ​វៀតណាម​ដោយ​គ្រាប់​បាល់​ចំណេញ ត្រូវ​ដឹក​ដៃ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ តំណាង​ពូ​ល A​។ 
 
​សម្រាប់​ជំនួប​បង្គ្រប់កិច្ច​នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium ថ្ងៃ​នេះដែរ ទី​ម័​រ​ខាងកើត​បាន​យកឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ៤-១៕      

Tag:
 AFF U16
  ឥណ្ឌូណេស៊ី​
  វៀតណាម​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com