ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វី​សត្វ​ដំរី​ពាក់​កណ្ដឹង​?
07, Aug 2018 , 9:19 pm        
រូបភាព
​រតនគិរី​៖ សត្វ​ដំរី​ខ្លះ បាន​ពាក់​កណ្ដឹង​នៅត្រង់​ក និង​ខ្លះទៀត​មិន​ពាក់​កណ្ដឹង​នោះទេ​។ សត្វ​ដំរី​ដែល​ពាក់​កណ្ដឹង គឺ​សម្រាប់​សម្គាល់ នៅពេលដែល​ម្ចាស់​ដំរី​យក​ដំរី​ដែល​ចុះប្រេង​ទៅ​ចង​ក្នុងព្រៃ​។ ម្យ៉ាងទៀត នៅពេលដែល​បងប្អូន​ជនជាតិដើម​ភាគតិច​ចូលទៅ​ក្នុងព្រៃ គេ​នឹង​លឺ​សំឡេង​កណ្ដឹង ហើយ​គេ​នឹង​ដឹងថា​នៅ​ទីនោះ​មាន​សត្វ​ដំរីចុះប្រេង ដើម្បី​ជៀស​ផ្លូវ​ពីស​ត្វ​ដំរី​នោះ​។ ការចង​កណ្ដឹង​នៅលើ «​ក​» នេះ ផ្ដល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ជនជាតិដើម​ភាគតិច ដែល​ចេញចូល​ក្នុងព្រៃ​ឲ្យ​បានដឹង​ពី​ទីកន្លែង​របស់​សត្វ​ដំរី​។ នេះ​ជាការ​លើកឡើង​របស់​ហ្មដំរី​នៅក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​។



​ក្រុមការងារ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានធ្វើ​ដំណើរ​ទៅដល់​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​បាន​ជិះ​ដំរី​ទស្សនា​ក្នុងព្រៃ​សហគមន៍​ដែល​ស្ថិត​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី​។ ជិះ​ដំរី​ទស្សនា​ទេសភាព​បណ្ដើរ ហើយ​សំណេះសំណាល​ជាមួយ​ហ្មដំរី​បណ្ដើរ បានធ្វើ​ឲ្យ​ដឹង​ពី​សារៈប្រយោជន៍ និង​ការរស់នៅ​របស់​សត្វ​ដំរី​មួយចំនួន​ផងដែរ​។ ក្នុងពេល​ជិះ​ដំរី​ទស្សនា​នេះ ក្រុមការងារ​ក៏បាន​សួរ​ហ្មដំរី ថា​តើ​ហេតុអ្វី​សត្វ​ដំរី​ពាក់​កណ្ដឹង​នៅ​លើក​ផងដែរ​។ ជាមួយគ្នានេះ ក្នុង​សមាគម​នេះ សត្វ​ដំរី ២​ក្បាល ពាក់​កណ្ដឹង និង​២​ក្បាល​ផ្សេងទៀត​មិន​ពាក់​កណ្ដឹង​នោះទេ​។

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​ហ្មដំរី ក្នុង​សមាគម​អភិរក្ស​សត្វ​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ដូចតទៅ​៖



​នេះ​ជា​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស ដោយ​ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គា​ល់ពី​តំបន់​ទេសចរណ៍​សក្តានុពល​ទាំងនោះ និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍ ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។​

​បេសកកម្ម​លើក​ទី​១, ទី​២ និង​ទី​៣ នៃ​កម្មវិធី «Mercedes-Benz និង កំណប់​អាថ៌កំបាំង » នេះ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ និង​ថ្មីៗ​នេះ​ក្រុមការងារ​បាន​ទៅដល់​តំបន់​ទេសចរណ៍​សក្តានុពល​បែប​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​នៅ​ខេត្តរតនគិរី​៕


Tag:
 ដំរី​
 ​កណ្ដឹង​
 ​រតនគិរី​
  Mercedes-Benz និង​កំណប់​អាថ៌កំបាំង​
© រក្សាសិទ្ធិដោយ thmeythmey.com