កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ត្រូវ​បង្កើន​ប្រាក់​ឈ្នួល​ដល់​១៣០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ព្រោះ​វត្តមាន​Ronaldo
07, Aug 2018 , 9:39 pm        
រូបភាព
Juventus បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ខ្លាំង​បន្ទាប់ពី​ហ៊ាន​ចំណាយ​ប្រាក់​រហូតដល់ ១០០​លាន​ផោន (១៣០​លាន​ដុល្លារ​អាមេរិក​)​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ពី Real Madrid​។ ការផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​លើ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ នឹងធ្វើ​ឲ្យ​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​ត្រូវ​ចំណាយ​ប្រាក់​ឈ្នួល​យ៉ាងច្រើន​ផងដែរ​ក្នុង​រដូវ​កាល​ថ្មី​នេះ​។



Ronaldo អាច​បាន​កម្រៃ​ពលកម្ម​ក្នុង​រង្វង់ ៣៥​លាន​ដុល្លារ​អាមេរិក​ក្នុង​១​រដូវ​កាល ឬ ៧៣០០០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ខណៈ​ប្រាក់​ឈ្នួល​ថ្លៃ​ជាងគេ​ទី​២ ត្រឹម​៩,២៤​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។​

​ក្រៅពី​វត្តមាន​របស់​អតីត​សមាជិក Manchester United រូបនេះ ក្នុង​រហស្សនាម​សេះបង្កង់​ក៏បាន​នាំចូល​កីឡាករ​ថ្លៃៗ​មួយចំនួនទៀត​ដូចជា ខ្សែការពារ João Cancelo ពី Valencia និង ខ្សែបម្រើ Douglas Costa ពី Bayern Munich ក្នុងតម្លៃ ៤៧​លាន​ដុល្លារ​ដូចគ្នា រួមទាំង​បាន​ទិញយក​ខ្សែការពារ Leonardo Bonucci ត្រឡប់​ពី AC Milan វិញ​ក្នុងតម្លៃ ៤០​លាន​ដុល្លារ​។​



​យ៉ាងណាក៏ដោយ Juventus ក៏បាន​សម្រេច​បញ្ចេញ​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​ម្នាក់​ផងដែរ​នៅ​រដូវ​កាល​ថ្មី​នេះ​ដោយ​ឲ្យ​ខ្សែប្រយុទ្ធ Gonzalo Higuain ទៅ​ចូលរួម​ជាមួយ AC Milan លើ​កិច្ចសន្យាខ្ចី​ជើង​១​ឆ្នាំមុន​ឈានដល់​កិច្ចព្រមព្រៀង​ទិញ​ផ្ដាច់​នៅ​រដូវ​កាល​បន្ទាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការចំណាយ​របស់​ក្លិប​ក្រោយ​មាន​វត្តមាន​របស់ Ronaldo​។​

ខាងក្រោម​នេះ​ជាតា​រាង​ប្រាក់​ឈ្នួល​របស់​កីឡាករ​ទាំងអស់​ដែល Juventus ត្រៀម​នៅ​រដូវ​កាល ២០១៨-២០១៩ ដែល​រំពឹងថា​នឹងត្រូវ​ចំណាយ​រហូតដល់​១២៤​លាន​ដុល្លារ ខណៈ​រដូវ​កាល​មុន​បាន​ចំណាយ​អស់ ៨៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៖






Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com