កីឡាអន្តរជាតិ
អន្តរជាតិ
សេដ្ឋី​អាមេរិក ត្រៀម ៧៧៨​លាន​ដុល្លារ​ទិញ​ហ៊ុន Arsenal ដែល​នៅសល់ ដើម្បី​កាន់កាប់​ម្នាក់ឯង​
08, Aug 2018 , 8:39 am        
រូបភាព
លោក Alisher Usmanov (ឆ្វេង) និងលោក Stan Kroenke ម្ខាស់ភាគហ៊ុធំ Arsenal
លោក Alisher Usmanov (ឆ្វេង) និងលោក Stan Kroenke ម្ខាស់ភាគហ៊ុធំ Arsenal
​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប Arsenal លោក Stan Kroenke បានស្នើ​ផ្តល់ប្រាក់​ចំនួន ៦០០​លាន​ផោន (៧៧៨​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញយក​ក្លិប​ទាំងមូល​មកកាន់​កាប់​តែម្តង​។ ភាគ​ហ៊ុ​១០០​ភាគ​របស់​ក្លិប​រហស្សនាម​កាំភ្លើង​ធំ​នេះ​មានតម្លៃ ១,៨​ពាន់​លាន​ផោន (២,៣៣ ពាន់​លាន​ដុល្លារ​អាមេរិក​)​។



​មហាសេដ្ឋី​សញ្ជាតិ​អាមេរិក​បច្ចុប្បន្ន​មាន​ភាគហ៊ុន​ក្នុង​ដៃ​ចំនួន ៦៧ ភាគរយ​រួចទៅហើយ​។ តាមរយៈ​ក្រុមហ៊ុន KSE របស់ខ្លួន​បាន​និយាយថា លោក Alisher Usmanov ដែល​កាន់កាប់​ភាគហ៊ុន​៣០​ភាគរយ​នោះ បាន​យល់ព្រម​លក់​ទៅ​ឲ្យ​លោក Kroenke ហើយ​។​

​បើតាម​ការផ្សាយ​របស់ BBC នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​ទីផ្សារ​ហ៊ុន​ក្នុង​ក្រុង​ឡុង​ដ៍ ថា​ក្រុមហ៊ុន KSE របស់លោក Kroenke បានប្រកាស​ទិញ​ភាគហ៊ុន​របស់​អ្នកជំនួញ​រុស្ស៊ី Usmanov នៅ​ថ្ងៃទី​៧ ខែសីហា​នេះ​។ KSE ថា​ការកាន់កាប់​ភាគ​ហ៊ុ​ប​ទាំងអស់​នឹងធ្វើ​ឲ្យ​ក្លិប​ទទួលបាន​អត្ថប្រយោជន៍​និង​បង្កើន​យុទ្ធសាស្ត្រ រួមទាំង​មហិច្ឆតា​របស់ Arsenal ទៀតផង​។​

​មួយវិញទៀត ទោះបី​លោក Usmanov មាន​ភាគហ៊ុន​ក៏ដោយ តែ​លោក​មិនមែនជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ឬ​ជា​អ្នកសម្រេចចិត្ត​នៅ Arsenal នោះទេ​។​
​បើតាម​ទស្សនា​វ​ដ្តី Forbes លោក Kroenke ដែល​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់ Arsenal ក្នុង​ឆ្នាំ​២០០៨ មាន​ប្រាក់​សរុប​ទាំងអស់ ៨,១​ពាន់​លាន​ដុល្លារ​អាមេរិក​៕


Tag:
 បាល់ទាត់​
  Arsenal
  Stan Kroenke
© រក្សាសិទ្ធិដោយ thmeythmey.com