សាខាថ្មីរបស់ TOUS les JOURS ក្រុងសៀមរាប បើកដំណើរការហើយ ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ?
08, Aug 2018 , 4:56 pm
រូបភាព
×
ដោយ:
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ហាងនំប៉័ង TOUS les JOURS បានបើកដំណើរការសាខាថ្មី នៅ The Heritage walk ក្រុងសៀមរាប ដើម្បីបម្រើជូនអតិថិជនទាំងអស់។ អតិថិជនអាចអញ្ជើញមកទទួលយករសជាតិនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ និងការផ្ដល់ជូនពិសេសៗ ពីហាងនំបុ័ង TOUS les JOURS ចាប់តាំងពីម៉ោង៧ព្រឹក ដល់ម៉ោង៩យប់។
ជាការអបអរដល់ការបើកដំណើរការនេះដែរ TOUS les JOURS នឹងផ្ដល់ជាកម្មវីធីពិសេស សម្រាប់អ្នកគាំទ្រចំនួន៣០០នាក់ដំបូង។ ការផ្តល់ជូននោះ មានដូចជា ដបទឹក(Tumbler) ឆ័ត្រដ៏ស្រស់ស្អាត និងនំខេករបស់ដ៏ឈ្ងុយឆ្ងាញ់ TOUS les JOUS។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺអ្នកគាំទ្រ៣នាក់ដំបូងគេបង្អស់ ដែលបានទៅដល់ក្នុងហាងមុនគេភ្លាមនោះ នឹងទទួលបានទាំង៣មុខព្រមគ្នាតែម្ដង គឺទាំងឆ័ត្រ ដបទឹក និងនំខេក។
នៅមិនទាន់អស់ទេ នៅមាន៥០០០ទៀត ពីសាខាថ្មី TOUS les JOURS The Heritage Walk ចង់ដឹងអត់ថាជាអី? គឺរាល់ការចំណាយទាំងអស់ នឹងទទួលបានបណ្ណបញ្ចុះតម្លៃ ៣០ ភាគរយ សម្រាប់ការចំណាយបន្ទាប់ លើគ្រប់មុខទំនិញ (Voucher 30% Off) ដែលចែកជូនសរុបចំនួន៥០០០សន្លឹក។
តើអ្នកដឹងទេ? ជាមួយនឹង TOUS les JOURS អ្នកទាំងអស់គ្នា នឹងទទួលបានបរិយាកាសដ៏ស្រស់ស្រាយ គ្រាន់តែឈានជើងចូលមកក្នុងហាងភ្លាម តាមរយៈក្លិននំបុ័ងដ៏ឈ្ងុយ ដែលទើបនឹងដុតថ្មីៗជាច្រើនប្រភេទ រួមជាមួយនឹងក្លិនកាហ្វេដ៏ជាប់ចិត្ត និងភេសជ្ជៈជាច្រើនមុខទៀត ដែលវាពិតជាសក្តសមបំផុត សម្រាប់អ្នកដែលស្វែងរកទីកន្លែងស្ងប់ស្ងាត់ ដើម្បីអានសៀវភៅ ពិភាក្សារការងារ ឬ ការសិក្សាជាមួយមិត្តភក្តិជាដើម។
លើសពីនេះទៅទៀត TOUS les JOURS ធានានូវគុណភាពអនាម័យ និងផាសុកភាព ជូនអតិថិជនរបស់ខ្លួន បូករួមជាមួយនឹងបុគ្គលិកប្រកបដោយភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ដែលទាំងនេះ បានក្លាយជាភាពទាក់ទាញដែលធ្វើឲ្យអតិថិជនជាច្រើន គាំទ្រហាងនំប៉័ង TOUS les JOURS ជារៀងរាល់ថ្ងៃ និងសរសើរគ្រប់ៗ គ្នាមិនដាច់ពីមាត់។ ដោយសារការគាំទ្រយ៉ាងច្រើនដូច្នោះហើយ ទើបជំរុញឲ្យ TOUS les JOURS បើកសាខាថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងការគាំទ្ររបស់អតិថិជន។
ដូច្នេះប្រញាប់ឡើង មកទទួលយករសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ និងបណ្ណបញ្ចុះតម្លៃ ៣០ភាគរយ ពី TOUS les JOURS ទាំងអស់គ្នា។ រួសរាន់ឡើងណា ព្រោះចំនួនមានកំណត់!!!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ហ្វេសបុកផេករបស់ TOUS les JOURS Cambodia (www.touslesjours.com.kh )៕