ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មួយខែៗចំណាយ ៧០០ដុល្លារលើStartup, លោក ភារុន ឆ្លៀតរកប្រាក់ក្រៅបន្ថែម ដើម្បីទប់អាជីវកម្មដែលមិនទាន់ចំណេញ
× ភ្នំពេញ៖ លោក ប៉ិច ភារុន និងដៃគូសហការរបស់លោក ៣រូបទៀត បានបង្កើតអាជីវកម្មថ្មីថ្មោងមួយយីហោ Entrustme ដែលជាភ្នាក់ងារផ្ដល់ប្រឹក្សា និងរៀបចំឯកសារទៅសិក្សានៅប្រទេសជប៉ុន។ អាជីវកម្មនេះ ដំណើរការបានជាងមួយឆ្នាំមកហើយ តែលោក ភារុន មិនទាន់រកផលចំណេញពីអាជីវកម្មរបស់ខ្លួននៅឡើយ ដោយលោកមានផែនការរហូតដល់រយៈពេល ៥ឆ្នាំទើបអាចទទួលផលចំណេញ។ ដោយសារចំណាយច្រើនជាងចំណូល ហើយរង់ចាំរយៈពេលយូរដើម្បីចំណេញ លោក ភារុន ឆ្លៀតផ្ដល់សេវាកម្មផ្សេងទៀត ដូចជា បកប្រែឯកសារភាសាបរទេសជាដើម ក្នុងការិយាល័យរបស់ខ្លួន ដើម្បីទ្រទ្រង់ដំណើរការអាជីវកម្មមួយនេះ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក ប៉ិច ភារុន សហស្ថាបនិក និងជាអ្នកគ្រប់គ្រងអាជីវកម្មយីហោ Entrustme ដូចតទៅនេះ៖
Tag:
Startup
ប៉ិច ភារុន
© រក្សាសិទ្ធិដោយ thmeythmey.com