អត្ថបទពាណិជ្ជកម្ម
Vivo X21 ទើបតែ​ចេញលក់​សោះ អស់ពី​ស្តុក​បាត់
09, Aug 2018 , 11:18 am        
រូបភាព
​ក្រុមហ៊ុន vivo ជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​មួយ ដែល​កំពុងតែ​មានឈ្មោះ បោះ​សំឡេង​យ៉ាងខ្លាំង នៅលើ​ទីផ្សារ​នៃ​ទ្វីបអាស៊ី ។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន vivo តែងតែ​នាំមក​ជាមួយ​ម៉ូ​ឌែ​ល​ទូរស័ព្ទដៃ​ទំនើបៗ ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​ថ្មីៗ   និង​ការ​រចនា​ម៉ូដ មាន​ភាពទាន់សម័យ​។ អ្វីដែល​ពិសេស និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ក្នុងឆ្នាំនេះ ក្រុមហ៊ុន vivo បាន​បញ្ចេញ​នៅ​ម៉ូ​ឌែ​ល​ថ្មី ដែល​វា​មិនជា​ត្រកូល V និង​ត្រកូល Y​ឡើយ ប៉ុន្តែ​វា​ជា​ត្រកូល​X​។   ចំណូល​ថ្មី ក៏ដូចជា​លើកដំបូង​ផងដែរ សម្រាប់​ត្រកូល X ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ​ម៉ូ​ឌែ​ល vivo X21 ។ 

​ពេលនេះ vivo X21 កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​ទូទៅ ដោយសារ​ចំណុច​ពិសេស​មួយ​ដែលជា​សោរ​មាស សម្រាប់​ការលក់ គឺ​ការ​ស្គេ​ន​ក្រយៅដៃ​លើ​ផ្ទៃ​អេក្រង់ (​ជាប​ចេ្ច​ក​វិទ្យា​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​)​។ ចំណុច​ពិសេស​ផ្សេងទៀត​ដូចជា​អេក្រង់ : 6.28 Inches / មាន​វិមាត្រ 19:9 មាន​កម្រិត​បង្ហាញ​រូបភាព FHD+ (1080 x 2280 ) ដែល​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​ល្អ​។​



​ផ្នែក​កម្លាំង​ម៉ាស៊ីន X21 បាន​ប្រើប្រាស់​នៅ​ប្រព័ន្ធ Octa-core Qualcomm ឈី​ប Snapdragon SMD 660 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ជាមួយ Funtouch OS 4.0 ដែល​អាចធ្វើ​ឲ្យ​ការប្រើប្រាស់ មាន​ល្បឿន​លឿន​ជាង​មុន និង​ផ្ទៃ​កម្មវិធី​ស្រឡះ​ល្អ ងាយស្រួល​ប្រើប្រាស់​។ vivo X21​មាន​បំពាក់​មកជា​មួយ​រ៉េ​ម 6GB , អង្គ​ផ្ទុក​ទិន្នន័យ 128GB  ហើយ​អាច​បន្ថែម​រហូត​ទៅដល់ 256 GB និង​មាន​ថាមពល​ថ្ម 3200mAh ដែល​អាច​ប្រើប្រាស់​ដោយ​មិនបាច់​ភ័យខ្លាច​ឆាប់​អស់​ថ្ម​នោះទេ​។ vivo X21 បាន​បំពាក់​ដោយ Camera ក្រោយ​ភ្លោះ 2 x 12MP+5MP(f1.8 / f2.4) អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត 4K ។  កាមេរ៉ា​មុខ មាន​ទំហំ 12MP (f2.0) អាច​ថត​វីដេអូ​បាន​កម្រិត 1080p  និង​មាន Beauty Mode  ជំនួយ​ឲ្យ​សាច់​ស្រស់ស្អាត​។

​ចំណែកឯ​រូបរាង​វិញ គឺ​ពិតជា​មាន​ភាព​ស៊ី​វិ​ល័យ ដែល​បាន​រំលេច​ចេញ​នូវ​ពណ៌​ខ្មៅ​រលើបរលោង ជាមួយ​ផ្ទៃ​អេក្រង់​លាត​ស្ទើរតែ​គ្មាន​គែម តួ​ទាំងមូល​មាន​រាងស្ដើង  និង​ផ្ទៃ​ខាងក្រោយ​ប្រភេទ​កញ្ចក់​បែប 3D Glass មាន​ភាព​ភ្លឺរលោង​។ បើ​ចាប់​កាន់​នៅក្នុង​ដៃ​មើល​មក​ភាព​ទាក់ទាញ និង​ទាន់សម័យ ចំពោះ​ម៉ូ​ឌែ​ល vivo X21 មួយ​នេះ ។ ដោយសារតែ​ចំណុច​ពិសេស​ជាច្រើន​របស់ vivo X21​ទាំងអស់នេះ  ទើប​ត្រឹមតែ​រយៈ​ខ្លី​ប៉ុណ្ណោះ​ដែល​បាន​ដាក់លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុងតម្លៃ​599$ ប៉ុន្តែ​មាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ដោយ​ចំនួន​នៃ​ការលក់​យ៉ាងខ្លាំង រហូតដល់​អស់ពី​ស្តុក​ក្រុមហ៊ុន​។​



vivo X21 ដែលមាន​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅដៃ លើ​ផ្ទៃ​អេក្រង់​ដំបូងបង្អស់​លើ​ពិភពលោក​នោះបាន​ទាញយក​ចិត្ត​អតិថិជន​ជាច្រើន ឲ្យ​លង់​ស្រលាញ់ និង​ពេញចិត្ត ជាមួយ​សមត្ថភាព​រប​ស់​vivo X21៕
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com