ពីនេះ ពីនោះ
តើ​ពាក្យ «Website» សរសេរ​ជា​ភាសា​ខ្មែរ​ដូចម្តេច​?
10, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«Website» ដែល​សរសេរ​ជា​ភាសា​ខ្មែរ​កន្លងមក នៅ​មិនទាន់​ប្រើប្រាស់​ជា​ឯកភាពគ្នា​នៅឡើយ ថា​គួរតែ​សរសេរ​បែបណា​ទើបត្រូវ​នោះទេ​។ អ្នកខ្លះ​សរសេរ «Website» ជា​ភាសា​ខ្មែរ ថា «​វេ​ប​សាយ​» ឬ «​វឹប​សាយ​» និង​ខ្លះទៀត «​វែបសាយ​» ជាដើម​។ តើ​ពាក្យ «Website» គួរតែ​សរសេរ​ជា​ភាសា​ខ្មែរ​បែបណា​ត្រូវ​?



​ដោយសារ​ពាក្យ «Website» សរសេរ​ជា​ភាសា​ខ្មែរ ស្មេរ​នៅ​ប្រើ​ទាំង​ភាពស្រពេចស្រពិល​។ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បានកំណត់​ពាក្យ «Website» ត្រូវ​សរសេរ​ជា «​វេ​ប​សាយ​» មានន័យថា ជាការ​ប្រមូលផ្តុំ ទីតាំង​ប្រមូលផ្តុំ ឬ កន្លែង​ប្រមូលផ្តុំ​ទំព័​រវេ​ប​លើ​កុំព្យូទ័រ ឬ​អ៊ីនធឺណិត​សម្រាប់​រក្សាទុក​ដោយ អង្គការ ស្ថាប័នរដ្ឋ ឯកជន ឬ​បុគ្គល​ម្នាក់ៗ​។ 

​មាន​ពាក្យ​ជាច្រើន​ទៀត​ដែល សាធារណជន ប្រើប្រាស់​ខុសពី​ការបញ្ជាក់​របស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ពាក្យ​ទាំងនោះ​រួមមាន កុំព្យូទ័រ មិនមែន កំ​ព្យូ​ទ័​រ​,​អ៊ីនធឺណិត មិនមែន អ៊ី​ន​ធឺ​ណែ​ត ឬ​អ៊ី​ន​ធើ​ណិ​ត ទេ​, កាមេរ៉ា មិនមែន កាំ​មេ​រ៉ា ទេ​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com