រឿង​ដែល​អ្នក​មិនគួរ​ឈប់​ធ្វើ​ទោះបីជា​អាយុ​ច្រើន​ហើយក៏​ដោយ​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
រឿង​ដែល​អ្នក​មិនគួរ​ឈប់​ធ្វើ​ទោះបីជា​អាយុ​ច្រើន​ហើយក៏​ដោយ​
10, Aug 2018 , 6:59 am         5222
រូបភាព
ដោយ: ថ្មីៗ
​ការ​ចាស់​ទៅតាម​អាយុ​គឺជា​ដំណើរ​ការណ៍​ធម្មជាតិ​ដែល​យើងទាំងអស់គ្នា​ត្រូវ​ឆ្លងកាត់​។ យើង​អាចមាន​អារម្មណ៍​ថា​ខ្លួនឯង​កាន់តែ​ចាស់​តាមរយៈ​ឆ្អឹង រូបរាង​ខាងក្រៅ និង​ចិត្តគំនិត​។ ដើម្បី​ច្បាស់លាស់ មានរឿង​ច្រើនណាស់​ដែល​ជីវិត​រស់នៅ​របស់​យើង​គួរតែ​បណ្តោយ​វា​ទៅ ប៉ុន្តែ​មានរឿង​មួយចំនួន​តូច​ដែល​យើង​មិនគួរណា​ឈប់​ធ្វើ​ឡើយ​ទោះបីជា​ចាស់​ហើយក៏​ដោយ​។ តើ​រឿង​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


​ការបញ្ជាក់​អំពី​អារម្មណ៍​

​ដោយសារតែ​អ្នក​អាយុ​កាន់តែច្រើន មិនមែន​មានន័យថា អ្នក​មិនអាច​បើក​ចិត្ត​ដើម្បី​បង្ហាញ​អំពី​អារម្មណ៍ ឬ​ស៊ី​អារម្មណ៍​ដូច​កាលពីមុន​នោះទេ​។ ចូរ​កុំ​មានការ​អៀនខ្មាស​នឹង​ការ​និយាយថា អ្នក​ស្រឡាញ់​គ្រួសារ​អ្នក​គ្រប់ពេល​អី ព្រោះ​អ្នក ឬ​ពួកគេ​ប្រហែលជា​មិនអាច​នៅបាន​យូរ​នៅ​ថ្ងៃ​បន្ទាប់ៗ​ទៀតឡើយ​។ មនុស្ស​យើង​ភាគច្រើន​គួរតែមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​និយាយ​នូវ​អ្វីដែល​ចង់​និយាយ ចៀស​ជាង​មិនមាន​ឱកាស​និយាយ​បែរជា​ត្រដរ​ខំ​និយាយ​។

​ក្តី​ស្រមៃ​

​ការ​មាន​ក្តី​ស្រមៃ​លើ​ការធ្វើ​អ្វីមួយ​មិនគួរណា​លែងមាន​នៅពេល​អាយុ​កាន់តែច្រើន​ឡើយ​។ ដោយ​គ្រាន់តែ​អ្នក​បាន​ចូលនិវត្តន៍ វា​មិនមែន​មានន័យថា អ្នក​គួរតែ​សប្បាយចិត្ត​ជាមួយនឹងរ​បៀ​ប​រស់នៅក្នុង​ជីវិត​របស់​អ្នក​ឡើយ​។ ដើម្បី​ច្បាស់ អ្នក​ក៏​អាចមាន​ក្តី​ស្រមៃ​មួយ​ដែល​អ្នក​មិនទាន់​បានសម្រេច​ដែរ​។ ដូច្នេះ​វា​មិនមាន​អ្វីដែល​ខុស​នោះទេ ដែល​បន្ត​ក្តី​ស្រមៃ និង​ព្យាយាម​សម្រេច​វា​ឲ្យ​បាន​នោះ​។

​សរសើរ​ខ្លួនឯង​

​រឿង​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​កុំ​ភ្លេច​ធ្វើ​ដែរនោះ គឺ​ការសរសើរ​ខ្លួនឯង​។ ចូរ​កុំ​រងចាំ​អ្នកដទៃ​ឃើញ​ហើយ​សរសើរ​អ្នក​អី ព្រោះ​អ្នក​គួរតែ​ចាប់ផ្តើម​វា​ដោយ​ខ្លួនឯង​។ ចូរ​ប្រាប់​ខ្លួនឯង​ថា រូបរាង​អ្នក​ស្អាត ឬ​អ្នកជា​មនុស្ស​ដែល​ឆ្លាត​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​តាម​កាលៈទេសៈ​។ ពេលនោះ​អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ខ្លួនឯង​មុនពេល​ចេញទៅ​ណា​មក​ណា​។

​ធ្វើអំពើ​ល្អ​

​មិនត្រូវ​ឈប់​ធ្វើអំពើ​ល្អ​នៅពេល​អ្នក​ចាស់​ឡើយ​។ ពិភពលោក​នេះ​គឺ​កំពុងតែ​ខ្វះ​រឿងនេះ ដូច្នេះ​ចូរ​បន្ថែម​សកម្មភាព​ទាំងនេះ​ផង​ទៅ​។ នៅពេលដែល​អ្នកធ្វើ​អំពើ​ល្អ​ចំពោះ​នរណាម្នាក់ ចូរ​កុំ​រំពឹងថា​វា​នឹង​មានការ​តបស្នង​វិញ​អី ព្រោះ​វា​មិនមែនជា​រឿង​ដែល​ល្អ​ឡើយ​។ ការធ្វើ​អំពើ​ល​ល្អ​គួរតែ​ជា​សកម្មភាព​មួយ​ដែល​អ្នកធ្វើ​វា​ដោយ​ចិត្ត​ស្មោះស្ម័គ្រ ដោយ​មិនមាន​រំពឹងថា​នឹងមាន​អ្វី​សង​វិញ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next