ស៊ុប​ចង្កាក់ Volcano សម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ​ត្រសក់ផ្អែម ជាមួយ​ការបញ្ចុះ​តម្លៃ​ពេញ​១​សប្ដាហ៍
អត្ថបទពាណិជ្ជកម្ម
ស៊ុប​ចង្កាក់ Volcano សម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ​ត្រសក់ផ្អែម ជាមួយ​ការបញ្ចុះ​តម្លៃ​ពេញ​១​សប្ដាហ៍
09, Aug 2018 , 4:30 pm        
រូបភាព
​ស៊ុប​ចង្កាក់ Volcano ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​ក្នុងស្រុក និង​ជា​យីហោ បង្កើត​ដោយ​កូន​ខ្មែរ បាន​បើកសម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ​ត្រសក់ផ្អែម ជាមួយនឹង​ការបញ្ចុះ​តម្លៃ ២០​ភាគរយ​ពេញ​មួយ​សប្ដាហ៍​។​

​លោក សារ៉េត សា​យូ​រ៉ា ដែលជា​អ្នកទិញ Franchise មក​បើកហាង ស៊ុប​ចង្កាក់ Volcano សាខា​ផ្លូវ​ត្រសក់ផ្អែម​នេះ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​លោក សម្រេចចិត្ត​ទិញ Franchise Volcano ដោយសារ លោក​ជឿជាក់​លើ ស៊ុប​ចង្កាក់ Volcano ដែល​ទទួល​បានការ​កា​រ​គាំទ្រ​ពី​សំណាក់​អតិថិជន ហើយ​ស៊ុប​ចង្កាក់ Volcano មាន​សាខា​ច្រើន​ទូទាំងប្រទេស​។ លោក​បាន​បន្ថែមទៀតថា ចំពោះ​រសជាតិ និង​សេវាកម្ម គឺ​ល្អ​គួបផ្សំ​ជាមួយ​ការ តុបតែង​ហាង​មើលទៅ​គួរ​ទាក់ទាញ​។



​លោក បានកំណត់​យក​ផ្លូវ​ត្រសក់ផ្អែម ធ្វើជា​ទីតាំង​ហាង​ស៊ុប​ចង្កាក់ Volcano ដោយសារ​ផ្លូវ​នេះ​មាន​សាលា​រៀ​ឯកជន​ជាច្រើន​ដែលជា​បណ្ដុំ​សិស្សានុសិស្ស​។ ដូច្នេះ​ការបើក​សាខា​ផ្លូវ​ត្រសក់ផ្អែម នឹង​អាច​ទាក់ទាញ​សិស្សានុសិស្ស ក៏ដូចជា​សាធារណជន​ទូទៅ​ផងដែរ​។​

​លោក សារ៉េត សា​យូ​រ៉ា ក៏បាន​បង្ហើប​ផងដែរ​ថា លោក​តែងតែ​គាំទ្រ​ផលិតផល​ក្នុងស្រុក ហើយក៏​សូម សំណូមពរ​ប្រជាជន​ខ្មែរ ជួយ​គាំទ្រ​នូវ​ផលិតផល​ខ្មែរ យីហោ​ខ្មែរ ដើម្បី​ឲ្យ​អ្នក​ដែល​កសាង​យីហោ​នេះ​កាន់​តែមាន​ទឹកចិត្ត​រិះរក និង​បង្កើត​ផលិតផល​យីហោ​ផ្សេងៗ​ទៀត​។​



​គួរ​បញ្ជាក់ថា ចំណុច​ពិសេស​របស់​ហាង​ស៊ុប​ចង្កាក់ Volcano ដែល​អាច​ទាក់ទាញ​អតិថិជន គឺ​ទឹក​ស៊ុប ធ្វើ​ដោយ​ខ្លួនឯង​ផ្ទាល់ មិនមែន​នាំចូល​ពី​ប្រទេស​វៀតណាម ឬ​ថៃ​ឡើយ​។

​បច្ចុប្បន្ន  ស៊ុប​ចង្កាក់ Volcano ពង្រីក​សាខា​បាន​ប្រមាណ ១៨​ហើយ នៅ​ទូទាំងប្រទេស​កម្ពុជា ហើយក៏​បើកឱកាស ឲ្យ​ប្រជាជន​កម្ពុជា​តាម​បណ្ដា​ខេត្ត​នានា ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​( Franchise)​ផងដែរ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67735 [1] => 69 [2] => ស៊ុប​ចង្កាក់ Volcano សម្ពោធ​សាខា​ថ្មី​នៅ​ផ្លូវ​ត្រសក់ផ្អែម ជាមួយ​ការបញ្ចុះ​តម្លៃ​ពេញ​១​សប្ដាហ៍ [3] => content [4] => [5] => [6] => 104 [7] => 0 [8] => )