កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាបាល់ទាត់ នឹងធ្វើសន្និសីទបង្ហាញគ្រូបង្វឹកជម្រើសជាតិថ្មី នៅចុងសប្តាហ៍នេះ
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញគ្រូបង្វឹកក្រុមជម្រើសជាតិថ្មី នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ នេះបើយោងតាមមន្ត្រីរបស់សហព័ន្ធ។
តែយ៉ាងណា មន្ត្រីសហព័ន្ធរូបនេះ មិនបានបញ្ជាក់លម្អិតពីសមាសភាពគ្រូបង្វឹកថ្មី ថាជាជនបរទេស ឬកម្ពុជានោះឡើយ។ គ្រូបង្វឹកថ្មីរូបនេះ ត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម៉ាឡេស៊ី ពិសេសប្រជែងក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ចន្លោះពីថ្ងៃទី៨ វិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។
បច្ចុប្បន្ននេះលោក ប្រាក់ សុវណ្ណរ៉ា កំពុងដឹកនាំក្រុមជម្រើសជាតិបណ្តោះអាសន្ន ជំនួសគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ដែលសហព័ន្ធបានបញ្ចប់កិច្ចសន្យាកាលពីខែតុលា ឆ្នាំ២០១៧ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់តែងតាំងគ្រូបង្វឹកថ្មីនៅឡើយទេ៕
Tag:
បាល់ទាត់
គ្រូបង្វឹកជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com