ទង្វើ​៦​នេះ នឹង​បំផ្លាញ​ស្បូន​អ្នក​ខ្លាំងណាស់​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ទង្វើ​៦​នេះ នឹង​បំផ្លាញ​ស្បូន​អ្នក​ខ្លាំងណាស់​
10, Aug 2018 , 8:59 pm         7716
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អាច​បំផ្លាញ​ស្បូន​អ្នកខ្លាំង​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ​?


1.    នៅពេលដែល​អ្នក​តែងតែ​ញ៉ាំ​របស់​ដែល​ត្រជាក់​ខ្លាំង នោះ​វា​នឹង​អាច​បំផ្លាញ​ស្បូន​អ្នកខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​ស្បូន​អ្នកដំណើរ​ការមិន​បាន​ល្អ​។ ជាពិសេស អ្នក​ក៏​មិន​គួរតែ​ស្លៀកខោ​រឹបៗ ខោខ្លី ឬ​សំពត់​ខ្លី​ដែរ ថែមទាំង​អ្នក​មិនគួរ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរពេក​នោះទេ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នក​។​

2.    ប្រសិនជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​ជំងឺមហារីក​ស្បូន  អ្នក​មិនគួរ​ជក់បារី​ឡើយ ព្រោះ​វា​ជា​កត្តា​ចំបង​ដែល​អាច​បំផ្លាញ​ស្បូន​អ្នកជា​ខ្លាំង​។​

3.    អ្នក​មិនគួរ​រួមភេទ​ក្នុងពេល​វ័យក្មេង​ខ្លាំងពេក​ឡើយ ព្រោះ​ស្បូន​អ្នក​មិនទាន់​លូតលាស់​ល្អ ដោយ​ងាយ​ធ្វើ​ឲ្យ​ស្បូន​អ្នក​ងាយ​កើតមាន​បញ្ហា ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេជី​វិត​ញី​ផងដែរ​។​

4.    ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​គួរតែ​សម្អាត​ផ្លូវភេទ​អ្នក​ឲ្យ​បាន​ស្អាត​ល្អ ព្រោះ​បើ​អ្នក​មិនបាន​សម្អាត​ទេ នោះ​មេរោគ​នឹង​ចូលក្នុង​រាងកាយ​អ្នក ដោយ​ធ្វើ​ឲ្យ​ជំងឺ​ផ្សេងៗ​អាច​កើត​លើ​ខ្លួន​អ្នក​។​

5.    នៅពេលដែល​អ្នក​រួមភេទ​ច្រើនពេក នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នកជា​ខ្លាំង ដោយ​អាច​បំផ្លាញ​ស្បូន​អ្នក​យ៉ាង​ងាយ​ជាទីបំផុត​។​

6.    ប្រសិនជា​អ្នក​មិនទាន់​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​ធ្វើការ​ពន្យារកំណើត ដោយ​មិនគួរ​តែងតែ​ពន្លូតកូន​ចោល​នោះទេ ព្រោះ​បើ​អ្នកយក​កូន​ចេញ​ញឹកញាប់ នោះ​ស្បូន​អ្នកនឹង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ជាខ្លាំង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next