ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទង្វើ៦នេះ នឹងបំផ្លាញស្បូនអ្នកខ្លាំងណាស់
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចបំផ្លាញស្បូនអ្នកខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកតែងតែញ៉ាំរបស់ដែលត្រជាក់ខ្លាំង នោះវានឹងអាចបំផ្លាញស្បូនអ្នកខ្លាំងណាស់ ដោយធ្វើឲ្យស្បូនអ្នកដំណើរការមិនបានល្អ។ ជាពិសេស អ្នកក៏មិនគួរតែស្លៀកខោរឹបៗ ខោខ្លី ឬសំពត់ខ្លីដែរ ថែមទាំងអ្នកមិនគួរនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេកនោះទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នក។
2. ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺមហារីកស្បូន អ្នកមិនគួរជក់បារីឡើយ ព្រោះវាជាកត្តាចំបងដែលអាចបំផ្លាញស្បូនអ្នកជាខ្លាំង។
3. អ្នកមិនគួររួមភេទក្នុងពេលវ័យក្មេងខ្លាំងពេកឡើយ ព្រោះស្បូនអ្នកមិនទាន់លូតលាស់ល្អ ដោយងាយធ្វើឲ្យស្បូនអ្នកងាយកើតមានបញ្ហា ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់មេជីវិតញីផងដែរ។
4. ក្រោយពេលដែលអ្នករួមភេទរួច អ្នកគួរតែសម្អាតផ្លូវភេទអ្នកឲ្យបានស្អាតល្អ ព្រោះបើអ្នកមិនបានសម្អាតទេ នោះមេរោគនឹងចូលក្នុងរាងកាយអ្នក ដោយធ្វើឲ្យជំងឺផ្សេងៗអាចកើតលើខ្លួនអ្នក។
5. នៅពេលដែលអ្នករួមភេទច្រើនពេក នោះវានឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង ដោយអាចបំផ្លាញស្បូនអ្នកយ៉ាងងាយជាទីបំផុត។
6. ប្រសិនជាអ្នកមិនទាន់ចង់មានផ្ទៃពោះ អ្នកគួរតែធ្វើការពន្យារកំណើត ដោយមិនគួរតែងតែពន្លូតកូនចោលនោះទេ ព្រោះបើអ្នកយកកូនចេញញឹកញាប់ នោះស្បូនអ្នកនឹងប្រឈមមុខនឹងគ្រោះថ្នាក់ជាខ្លាំង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com