Galaxy Note9 ដ៏​អច្ឆរិយសម្ពោធ​ជា​ផ្លូវការ​ និង​ជា​កំណត់ត្រា​ថ្មី​នៅ​កម្ពុជា​

អត្ថបទពាណិជ្ជកម្ម
Galaxy Note9 ដ៏​អច្ឆរិយសម្ពោធ​ជា​ផ្លូវការ​ និង​ជា​កំណត់ត្រា​ថ្មី​នៅ​កម្ពុជា​
10, Aug 2018 , 4:05 pm         12684
រូបភាព
​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​គឺ Samsung Galaxy Note9 របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​សាម​សុង បាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ហើយ  ថ្ងៃទី​១០ ខែសីហា​។ នេះ​ជា​ព្រឹត្តិការណ៍ ដ៏​គួរ​ឲ្យ​រំភើប និង​ជាទី​មោ​ទក​របស់​ក្រុមហ៊ុន​សាម​សុង ដែល​ត្រូវ​បានដាក់​បង្ហាញជូន​ដល់​ពិភពលោក ពី​ទីក្រុង​ញ៉ូ​យ៉​ក ជាពិសេស​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា​។ ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​អ​ញ្ចើ​ញ​អ្នកសារព័ត៌មាន​ជួបជុំគ្នា ទស្សនា​ការផ្សាយ​ផ្ទាល់​ដើម្បី​ធ្វើជា​សាក្សី នៃ​ការបង្ហាញ​ក្នុង​ការបើក​កំណត់ត្រា​ថ្មី នៃ​អច្ឆរិយ​ភាព​របស់​អធិរាជ​ស្មា​ត​ហ្វូ​ន Samsung Galaxy Note9 ដែល​ពិភពលោក​កំពុង​ទន្ទឹងរង់ចាំ​នេះ​។

Samsung Galaxy Note9 រក្សា​រូបរាង​រចនា​ដ៏​ទំនើប ប្រណីត និង​ស្រស់ស្អាត​បំផុត ជាមួយ​អេក្រង់​ស្ទើរ​គ្មាន​គែម និង​កោង​នៅ​គែម​ទាំងសងខាង លាត​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក ផ្តល់នូវ​ភាព​ផ្ដេក​ធំ​ទូលាយ និង​ភាព​បញ្ឈរ​ខ្ពស់​។ ពណ៌​ដ៏​ស្រស់ស្អាត ត្រូវបាន​បើក​បង្ហាញ​លើ​អេក្រង់​ធំ​បំផុត នៃ​ប្រភេទ phablet និង​ធ្វើ​ឲ្យ​រូបភាព ហាក់ដូចជា​លោត​ផុស លើ​អេក្រង់​នៅក្នុង​ដៃ​របស់​អ្នក​តែម្តង​។ ចំពោះ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Galaxy Note9 មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ប្រសើរ និង​ច្បាស់​ល្អ​ជាង​មុន ដែល​មានន័យថា ផ្ទាំង​អេក្រង់​មាន​ពន្លឺ​ភ្លឺ​ជាង​មុន​។

Samsung Galaxy Note9 មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ជាមួយនឹង​កម្រិត Aperture F1.5 មាន​សមត្ថភាព​ថតរូប​បាន​កាន់តែ​ស្អាត ប្រកបដោយ​គុណភាព​ខ្ពស់ ទោះ​ក្នុងស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មុខងារ​ថតរូប ពិសេស​ដូចជា Live Focus និង Bokeh Effects ហើយ​មួយ​គ្រាប់​ទៀត គឺមាន​ទំហំ ១២ មេ​ហ្គា​ភិ​ច​សែ​ល (F2.4) សម្រាប់​ថត Portrait និង​មាន​សមត្ថភាព​ទប់​លំនឹង បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ កាមេរ៉ា​ក្រោយ នេះ​ត្រូវបាន​ក្រុមហ៊ុន​រចនា​បែប​ថ្មី​ដែលមាន​រាង​ផ្ដេក​នៅ​ចំ​កណ្ដាល និង មាន LED Flash សម្រាប់​ជំនួយ​ដល់​ការថត​ពេលយប់ និង​កន្លែង​ដែលមាន​ពន្លឺ​ទាប រួមជាមួយ​នឹង​ការ​រំកិល​ទ្រនាប់​ស្កេ​ន មក​ដាក់​នៅ​ខាងក្រោម បង្គំ​កាមេរ៉ា​ភ្លោះ​វិញ ដើម្បី​ជៀសវាង​ការ​ប៉ះ​កាមេរ៉ា ពេល​ចង់​ស្កេ​ន​ម្រាមដៃ​។



Note9 មាន​បំពាក់​សេន​សឺ​លើ កាមេរ៉ា​ខាងមុខ និង​មានប្រើ​ប្រាស់​មុខងារ​ដោះ​សោរ Face Recognition ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ កាន់​តែមាន​សុវត្ថិភាព និង​ទាន់សម័យ​ថែម​មួយកម្រិត​ទៀតផង​ដែរ​។ សម្រាប់​កាមេរ៉ា​មុខ​វិញ Samsung Galaxy Note9 មានភ្ជាប់​កាមេរ៉ា​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល អម​ជាមួយនឹង​ភ្លើង LED Flash ដែល​ផ្តល់ជូន​អ្នកប្រើប្រាស់​ថតរូប Selfie បាន​យ៉ាង​ស្រស់ស្អាត​បំផុត​។​

​គួរ​រំលឹក​ផងដែរ Galaxy Note9 មាន​ទម្ងន់​ធ្ងន់​ជាង Galaxy Note មុនៗ​បន្តិច ដោយមាន​ផ្ទុក​ថ្ម​ទំហំ​ដល់ ៤០០០ mAh និង​មាន​ថាមពល​រហូតដល់ ៤ ០០០mAh កាន់​ថ្ម​បាន ១​ថ្ងៃ សម្រាប់​ការប្រើប្រាស់​ធម្មតា និង​ចាក់​វីដេអូ​បាន ២៣ ទៅ ២៥ ម៉ោង ដែល​នេះ​ជា​ប្រយោជន៍​សំខាន់ ជួយ​ឲ្យ​អ្នក​រីករាយ​បានយូរ ដោយ​គ្មាន​ការរំខាន​។

​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ ៦ GB/​មេ​មូ​រី ១២៨ GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​៥១២GB   ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ​។

​លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​មាន​ទំនុកចិត្ត និង​ជឿជាក់​យ៉ាងខ្លាំង​ក្លា​បំផុត ទៅលើ​ចំណែក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា របស់​ទូរស័ព្ទដៃ​មួយ​នេះ ដែល​អាច​ដណ្តើម​យកបាន មិន​ខុសពី​ជំនាន់​មុនៗ​របស់​ត្រកូល Galaxy នោះឡើយ​»​។ លោក​បាន​បន្ថែមថា Samsung Galaxy Note9 ដែលជា​ស្មា​ត​ហ្វូ​ន​ក្នុង​ក្ដី​សុបិន​របស់​អ្នកប្រើប្រាស់ បាន​នាំមក​នូវ​បទពិសោធ​ថ្មី​មួយកម្រិត​ទៀត ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដែល​នឹងធ្វើ​ឲ្យ​យើង​ទទួលបាន​ការកម្សាន្ត​ដ៏​ល្អឥតខ្ចោះ និង​ឥតរ​ង្គា​ស​ចិត្ត​ឡើយ​។ ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ជា​ដៃគូ​ជាទី​ពេញចិត្ត ដែល​នៅពេលដែល​អ្នក​បាន​កាន់​ហើយ​មិន​ចង់​ដាក់ចុះ ហើយ​ជា​ស្មា​ត      ហ្វូ​ន ដែល​គួរ​មាន​ក្នុង​ដៃ​របស់​អ្នក​ដែល​ចូលចិត្ត​ជីវិត​ស៊ី​វិ​ល័យ និង​ការកម្សាន្ត​ដោយ​ភាពងាយស្រួល​។​



​លោក​បាន​បន្តទៀត ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ឧស្សាហកម្ម​ទូរស័ព្ទ មានការ​ប្រកួតប្រជែង​ខ្ពស់ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​នៅក្នុង​ទីផ្សារ​នេះ Samsung មាន​ភារកិច្ច​ផ្ដល់​ភាព​រីករាយ និង​ភាព​រំជើបរំជួល​ដល់​អ​តិ​ថិ​ជន តាមរយៈ​ទូរស័ព្ទដៃ ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ឈប់ឈរ ដើម្បី​ផ្ដល់បច្ចេកវិទ្យា​ថ្មី និង​ប្រសើរ​ជាង​មុន​ស្របតាម​តម្រូវការ​អតិថិជន​។ យើង​ខិតខំ​ប្រឹងប្រែង​លើស​ដែន​កំណត់ ស្របតាម​ទស្សនវិជ្ជា​របស់ Samsung «​ធ្វើ​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន​»​។ ប្រហែលជា​យើង​បានឃើញ​ការបង្ហាញ​វត្តមាន​ផ្លូវការ​ទូទាំង​ពិភពលោក កាលពី​យប់មិញ​នៅ​ញូយ៉ក  ទូរស័ព្ទ Samsung Galaxy Note9 ត្រូវបាន​បំពាក់​ជាមួយ​នវានុវត្តន៍​ដ៏​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា «Galaxy ដ៏​ល្អ​បំផុត ដែល​ផ្ដល់​ប្រយោជន៍​កាន់តែច្រើន​» ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​កំណត់ត្រា​ថ្មី​នៃ​អច្ឆរិយ​ភាព Smartphone»​។ 

​គួរបញ្ជាក់​ផងដែរ Samsung Galaxy Note9 ក៏​ជា​ស្មា​ត​ហ្វូ​ន ដែល​អាច​ប្រើប្រាស់​ស៊ីម​បាន​ពីរ​ផងដែរ​និង​មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស​នៅ​ទីផ្សារ​កម្ពុជា គឺ​ពណ៌​ខ្មៅ​,​ពណ៌​ខៀវ និង​ពណ៌​ទង់ដែង ដោយមាន​ភ្ជាប់​ជាមួយ​នូវ​ប៊ិច S-Pen ដែល​មានការ​លក្ខណៈ​វិវត្តន៍​ជាង​មុន​។ វា​អាច​ឲ្យ​អ្នក​គូសវាស​តាម​អ្វីដែល​ចង់បាន និង​បង្កើតជា​រូប​ភាពរស់រវើក ដែល​យើង​ហៅថា Live Message សម្រាប់​ផលិត​រូបភាព GIF ដោយ​ប្រើ​ប៊ិច​គូស​, អាច​កត់ត្រា​បាន​ភ្លាមៗ​នៅលើ Screen និង​មុខងារ​បកប្រែ​ភាសា​អក្សរ​នៅលើ​រូបភាព​បាន​ទៀតផង​។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ គឺ S-Pen​នេះ បំពាក់​នៅ​Bluetooth ដែល​អាច​ឲ្យ S-Pen​ជា Remote control សម្រាប់​បញ្ជា Slide , ជា​ឧបករណ៍​បញ្ជា​សម្រាប់​ថតរូប Selfie និង​កែប្រែ​រូប​ជាដើម​។​

​ទូរស័ព្ទ​នេះ នឹងដាក់​ឲ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-Order) នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១១ ដល់​២១​សីហា និង​អតិ​ថ​ជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី​២២ ដល់​២៤ សីហា ២០១៨៕





(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next