ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Galaxy Note9 ដ៏អច្ឆរិយសម្ពោធជាផ្លូវការ និងជាកំណត់ត្រាថ្មីនៅកម្ពុជា
10, Aug 2018 ,
4:05 pm
រូបភាព
×
ដោយ:
ជី ដាណា
កំពូលស្មាតហ្វូនដ៏អស្ចារ្យគឺ Samsung Galaxy Note9 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសាមសុង បានបើកសម្ពោធជាផ្លូវការនៅប្រទេសកម្ពុជាហើយ ថ្ងៃទី១០ ខែសីហា។ នេះជាព្រឹត្តិការណ៍ ដ៏គួរឲ្យរំភើប និងជាទីមោទករបស់ក្រុមហ៊ុនសាមសុង ដែលត្រូវបានដាក់បង្ហាញជូនដល់ពិភពលោក ពីទីក្រុងញ៉ូយ៉ក ជាពិសេសក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ចើញអ្នកសារព័ត៌មានជួបជុំគ្នា ទស្សនាការផ្សាយផ្ទាល់ដើម្បីធ្វើជាសាក្សី នៃការបង្ហាញក្នុងការបើកកំណត់ត្រាថ្មី នៃអច្ឆរិយភាពរបស់អធិរាជស្មាតហ្វូន Samsung Galaxy Note9 ដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ។
Samsung Galaxy Note9 រក្សារូបរាងរចនាដ៏ទំនើប ប្រណីត និងស្រស់ស្អាតបំផុត ជាមួយអេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង លាតភ្លឺច្បាស់ ត្រជាក់ភ្នែក ផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់។ ពណ៌ដ៏ស្រស់ស្អាត ត្រូវបានបើកបង្ហាញលើអេក្រង់ធំបំផុត នៃប្រភេទ phablet និងធ្វើឲ្យរូបភាព ហាក់ដូចជាលោតផុស លើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។ ចំពោះអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Galaxy Note9 មានសមត្ថភាពបង្ហាញរូបភាពក្រោមពន្លឺថ្ងៃបានប្រសើរ និងច្បាស់ល្អជាងមុន ដែលមានន័យថា ផ្ទាំងអេក្រង់មានពន្លឺភ្លឺជាងមុន។
Samsung Galaxy Note9 មានបំពាក់កាមេរ៉ាភ្លោះផ្នែកខាងក្រោយ ទំហំ ១២ មេហ្គាភិចស៊ែល ជាមួយនឹងកម្រិត Aperture F1.5 មានសមត្ថភាពថតរូបបានកាន់តែស្អាត ប្រកបដោយគុណភាពខ្ពស់ ទោះក្នុងស្ថានភាពងងឹតបន្តិចក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ មុខងារថតរូប ពិសេសដូចជា Live Focus និង Bokeh Effects ហើយមួយគ្រាប់ទៀត គឺមានទំហំ ១២ មេហ្គាភិចសែល (F2.4) សម្រាប់ថត Portrait និងមានសមត្ថភាពទប់លំនឹង បានកាន់តែប្រសើរជាងមុន។ កាមេរ៉ាក្រោយ នេះត្រូវបានក្រុមហ៊ុនរចនាបែបថ្មីដែលមានរាងផ្ដេកនៅចំកណ្ដាល និង មាន LED Flash សម្រាប់ជំនួយដល់ការថតពេលយប់ និងកន្លែងដែលមានពន្លឺទាប រួមជាមួយនឹងការរំកិលទ្រនាប់ស្កេន មកដាក់នៅខាងក្រោម បង្គំកាមេរ៉ាភ្លោះវិញ ដើម្បីជៀសវាងការប៉ះកាមេរ៉ា ពេលចង់ស្កេនម្រាមដៃ។
Note9 មានបំពាក់សេនសឺលើ កាមេរ៉ាខាងមុខ និងមានប្រើប្រាស់មុខងារដោះសោរ Face Recognition ដែលធ្វើឲ្យស្មាតហ្វូននេះ កាន់តែមានសុវត្ថិភាព និងទាន់សម័យថែមមួយកម្រិតទៀតផងដែរ។ សម្រាប់កាមេរ៉ាមុខវិញ Samsung Galaxy Note9 មានភ្ជាប់កាមេរ៉ាទំហំ ៨ មេហ្គាភិចសែល អមជាមួយនឹងភ្លើង LED Flash ដែលផ្តល់ជូនអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងស្រស់ស្អាតបំផុត។
គួររំលឹកផងដែរ Galaxy Note9 មានទម្ងន់ធ្ងន់ជាង Galaxy Note មុនៗបន្តិច ដោយមានផ្ទុកថ្មទំហំដល់ ៤០០០ mAh និងមានថាមពលរហូតដល់ ៤ ០០០mAh កាន់ថ្មបាន ១ថ្ងៃ សម្រាប់ការប្រើប្រាស់ធម្មតា និងចាក់វីដេអូបាន ២៣ ទៅ ២៥ ម៉ោង ដែលនេះជាប្រយោជន៍សំខាន់ ជួយឲ្យអ្នករីករាយបានយូរ ដោយគ្មានការរំខាន។
ដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ ៦ GB/មេមូរី ១២៨ GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់៥១២GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«ខ្ញុំមានទំនុកចិត្ត និងជឿជាក់យ៉ាងខ្លាំងក្លាបំផុត ទៅលើចំណែកទីផ្សារក្នុងប្រទេសកម្ពុជា របស់ទូរស័ព្ទដៃមួយនេះ ដែលអាចដណ្តើមយកបាន មិនខុសពីជំនាន់មុនៗរបស់ត្រកូល Galaxy នោះឡើយ»។ លោកបានបន្ថែមថា Samsung Galaxy Note9 ដែលជាស្មាតហ្វូនក្នុងក្ដីសុបិនរបស់អ្នកប្រើប្រាស់ បាននាំមកនូវបទពិសោធថ្មីមួយកម្រិតទៀត ដែលពុំធ្លាប់មានពីមុនមក ដែលនឹងធ្វើឲ្យយើងទទួលបានការកម្សាន្តដ៏ល្អឥតខ្ចោះ និងឥតរង្គាសចិត្តឡើយ។ ទូរស័ព្ទម៉ូដែលថ្មីនេះ ជាដៃគូជាទីពេញចិត្ត ដែលនៅពេលដែលអ្នកបានកាន់ហើយមិនចង់ដាក់ចុះ ហើយជាស្មាត ហ្វូន ដែលគួរមានក្នុងដៃរបស់អ្នកដែលចូលចិត្តជីវិតស៊ីវិល័យ និងការកម្សាន្តដោយភាពងាយស្រួល។
លោកបានបន្តទៀត ឆ្នាំ២០១៨ គឺជាឆ្នាំដែលឧស្សាហកម្មទូរស័ព្ទ មានការប្រកួតប្រជែងខ្ពស់ ហើយក្នុងនាមជាក្រុមហ៊ុនឈានមុខនៅក្នុងទីផ្សារនេះ Samsung មានភារកិច្ចផ្ដល់ភាពរីករាយ និងភាពរំជើបរំជួលដល់អតិថិជន តាមរយៈទូរស័ព្ទដៃ ជាមួយកិច្ចខិតខំប្រឹងប្រែងមិនឈប់ឈរ ដើម្បីផ្ដល់បច្ចេកវិទ្យាថ្មី និងប្រសើរជាងមុនស្របតាមតម្រូវការអតិថិជន។ យើងខិតខំប្រឹងប្រែងលើសដែនកំណត់ ស្របតាមទស្សនវិជ្ជារបស់ Samsung «ធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន»។ ប្រហែលជាយើងបានឃើញការបង្ហាញវត្តមានផ្លូវការទូទាំងពិភពលោក កាលពីយប់មិញនៅញូយ៉ក ទូរស័ព្ទ Samsung Galaxy Note9 ត្រូវបានបំពាក់ជាមួយនវានុវត្តន៍ដ៏អស្ចារ្យ ដែលធ្វើឲ្យវាក្លាយជា «Galaxy ដ៏ល្អបំផុត ដែលផ្ដល់ប្រយោជន៍កាន់តែច្រើន» ហើយត្រូវបានប្រសិទ្ធនាមថា «កំណត់ត្រាថ្មីនៃអច្ឆរិយភាព Smartphone»។
គួរបញ្ជាក់ផងដែរ Samsung Galaxy Note9 ក៏ជាស្មាតហ្វូន ដែលអាចប្រើប្រាស់ស៊ីមបានពីរផងដែរនិងមានបីពណ៌សម្រាប់ជ្រើសរើសនៅទីផ្សារកម្ពុជា គឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌ទង់ដែង ដោយមានភ្ជាប់ជាមួយនូវប៊ិច S-Pen ដែលមានការលក្ខណៈវិវត្តន៍ជាងមុន។ វាអាចឲ្យអ្នកគូសវាសតាមអ្វីដែលចង់បាន និងបង្កើតជារូបភាពរស់រវើក ដែលយើងហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen និងមុខងារបកប្រែភាសាអក្សរនៅលើរូបភាពបានទៀតផង។ អ្វីដែលពិសេសជាងនេះទៀតនោះ គឺ S-Penនេះ បំពាក់នៅBluetooth ដែលអាចឲ្យ S-Penជា Remote control សម្រាប់បញ្ជា Slide , ជាឧបករណ៍បញ្ជាសម្រាប់ថតរូប Selfie និងកែប្រែរូបជាដើម។
ទូរស័ព្ទនេះ នឹងដាក់ឲ្យកម្ម៉ង់ទិញទុកមុន (Pre-Order) នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់២១សីហា និងអតិថជនអាចទទួលយកទូរស័ព្ទនៅថ្ងៃទី២២ ដល់២៤ សីហា ២០១៨៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
9 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម