ជាតិ
បោះឆ្នោត
ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​៖ ការបោះឆ្នោត​នៅ​កម្ពុ​ជាមាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​
10, Aug 2018 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅ​ប្រទេស​រុស្ស៊ី បាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ការវាយតម្លៃ​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​រុស្ស៊ី​បែបនេះ ធ្វើឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​សាទរ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា ។



​សេចក្តីថ្លែងការណ៍​ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរជាតិ បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​អ​ព្យា​ក្រឹត្យ និង​មិន​លម្អៀង ស្រប​ពេលដែល​ការបោះឆ្នោត​គ្មាន​អំពើហិង្សា និង​ការគំរាមកំហែង ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ឡើយ​។​

​លើសពីនេះ​ទៀត ប្រធាន​គណៈកម្មការ​ក​ណ្ដា​ល​រៀបចំ​ការបោះឆ្នោត នៃ​សហព័ន្ធរុស្ស៊ី លោកស្រី Pamfilova(​ប៉ា​ម​ហ្វី​លូ​វា​) បាន​វាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នេះ មាន​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ ក្នុង​បរិយាកាស​ទូលំទូលាយ សេរី និង​មាន​តម្លាភាព​។​

អត្ថបទទាក់ទង


​កន្លងមក​ក្រុម​អ្នកសង្កេតការណ៍​មកពី​រុស្ស៊ី ដែលមាន​ឈ្មោះថា «​សភា​សង្គម​ស៊ីវិល​រុស្ស៊ី​» បាន​វាយតម្លៃ​វិជ្ជមាន​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​។ ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​ពី​រឿង​អន្តរជាតិ មិន​ទទួលស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ ក្រុម​អ្នកសង្កេតការណ៍​រុស្ស៊ី បាន​និយាយ​ចំ​ថា ការបោះឆ្នោត​នេះ មិនមែន​ពឹង​លើ​អាមេរិក​ទទួលស្គាល់ ទើប​កម្ពុជា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​នោះទេ​៕


Tag:
 បោះឆ្នោត​
 ​គ​.​ជ​.​ប​
 ​អ្នកសង្កេតការណ៍​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com