ជាតិ
សេដ្ឋកិច្ច
ភាគីពាក់ព័ន្ធ នឹងប្រជុំកំណត់ប្រាក់ឈ្មួលកម្មករ សម្រាប់ឆ្នាំ២០១៩ នៅខែកញ្ញា
× ភ្នំពេញ៖ ការពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់និយោជិត សម្រាប់ឆ្នាំ២០១៩ នឹងត្រូវចាប់ផ្តើម នៅខែកញ្ញាខាងមុខ ដែលមានលក្ខណៈជាត្រីភាគី រវាងអ្នកតំណាងនិយោជិត និយោជក និងអ្នកតំណាងរដ្ឋាភិបាល។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រសួងការងារ ទុកពេលឲ្យសហជីព និងភាគីពាក់ព័ន្ធ ពិភាក្សាការងារផ្ទៃក្នុងរៀងៗខ្លួន ដើម្បីត្រៀមចរចារដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងកម្ពុជា សម្រាប់ឆ្នាំ២០១៩។
បើតាមក្រសួងការងារ គ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមលក្ខណវិនិច្ឆ័យទាំង៧ ដែលកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។
បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បបរមារបស់និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មាន១៧០ដុល្លារក្នុង១ខែ៕
Tag:
និយោជិត
និយោជក
ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com