ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ស៊ា​ង សុ​បញ្ញា​៖​បើក​អាជីវកម្ម​រួមគ្នា ទាល់តែ​ស្រឡាញ់ និង​មាន​បេះដូង​រួមគ្នា​
11, Aug 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(Cam-Asean)​ចាត់ទុកថា ការបើក​អាជីវកម្ម​មួយ​ជា​រឿង​ងាយស្រួល ប៉ុន្តែ​ការរក្សា និង​ធ្វើ​ឲ្យ​វា​ចម្រើន​រុងរឿង គឺជា​រឿង​មួយ​ដ៏​សែន​លំបាក​។ ការវិនិយោគ​ក្នុង​វិស័យ​អប់រំ​នេះ​ទៀតសោត គឺ​រឹតតែ​លំបាក​ព្រោះ​ជា​វិនិយោគ     រយៈពេល​វែង មិន​ងាយ​បាន​ចំណេញ និង​ប្រឈម​ខាត​រាប់​ឆ្នាំ​។ នេះ​ជា​លើកឡើង​របស់ លោក ស៊ា​ង សុ​បញ្ញា​។


​សម្រាប់​នាយក​Cam-Asean ការវិនិយោគ​ចូលគ្នា មិន​ថា​នៅក្នុង​វិស័យ​ណា​ទេ ដើម្បី​ឲ្យ​អាជីវកម្ម​នោះ​រីកចម្រើន និង​មាន​និរន្តរភាព ទាល់តែ​អ្នក​ដែល​ចូលរួម​ទាំងអស់​ស្រឡាញ់ មាន​បេះដូង​តែមួយ​ទៅលើ​អាជីវកម្ម​នោះ​។ លោក ស៊ា​ង​សុ​បញ្ញា បញ្ជាក់​ដូច្នេះ​៖«​ទាល់តែ​យើង​មាន​បេះដូង​នៅក្នុង​វិស័យ​អប់រំ​ហ្នឹង​។ យើង​ស្រឡាញ់ យើង​គិត​មើល​រយៈពេល​វែង ទើប​យើង​អាចធ្វើ​បាន បើ​មិន​អីចឹង​ទេ គឺ​ប្រឈម​នឹង​ការលំបាក​ណាស់​»​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ា​ង សុ​បញ្ញា ខាងក្រោម​នេះ​៖ 




Tag:
 ស៊ា​ង សុ​បញ្ញា​
 ​ អប់រំ​
 ​ អាជីវកម្ម​
  Cam-Asean
© រក្សាសិទ្ធិដោយ thmeythmey.com