ជាតិ
ក្រចេះ​៖ ទឹកទន្លេ​មេគង្គ ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​
11, Aug 2018 , 4:11 pm        
រូបភាព
រូប​​ភាព​ពី​​សាលា​​ខេត្ត​​ក្រចេះ
រូប​​ភាព​ពី​​សាលា​​ខេត្ត​​ក្រចេះ
​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ កម្ពស់​ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តក្រចេះ បាន​បន្ត​ហក់​ឡើងដល់​កម្ពស់ ២២ ម៉ែត្រ ដែលជា​កម្រិត​ប្រកាសអាសន្ន និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​ប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​ផងដែរ​។ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។ 



​ការ​ហក់​ឡើង​របស់​ទឹកទន្លេ​មេគង្គ បាន​ប៉ះពាល់ និង​លិច​ផ្នែក​ខ្លះ​នៃ​ក្រុង​ក្រចេះ ព្រមទាំង​ស្រុក​ចំនួន​៤​ទៀត គឺ​ស្រុក​សំបូរ ស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ​។ នេះ​បើតាម​លោក​អភិបាលខេត្ត វ៉ា ថន ។​
 
​ដោយសារ​កម្ពស់​ទឹក​បន្ត​កើនឡើង រដ្ឋបាល​ខេត្តក្រចេះ ក៏បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​តាម​តំបន់​កំពុង​រង​ផលប៉ះពាល់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ដែរ ខណៈ​រដ្ឋបាលខេត្ត ក៏បាន​ត្រៀមកម្លាំង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេល ក្នុងករណី​យថាហេតុ​ការណ៍​ណាមួយ​នោះ​។ នេះ​បើតាម​លោក វ៉ា ថន​ដដែល​៕

Tag:
 អាកាសធាតុ​
  ​ភ្លៀង​
 ​ ទឹកជំនន់​
 ​ ក្រចេះ​
 ​ មហន្តរាយ​
  ​រងគ្រោះ​
 ​ គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com