ពីនេះ ពីនោះ
ស្ត្រីមានផ្ទៃពោះ ទម្ងន់កាន់តែធ្ងន់ កាន់តែល្អមែនឬ?
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើស្ត្រីមានផ្ទៃពោះ គួរតែរក្សាទម្ងន់ប៉ុណ្ណា ទើបមិនធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
តាមពិតទៅមិនមែនទម្ងន់អ្នកកាន់តែធ្ងន់ កាន់តែល្អនោះទេ ព្រោះនៅពេលដែលអ្នកធាត់ពេក នឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទៀតផង។ ដូចនេះ អ្នកគួរតែគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ។ ប្រសិនជាអ្នកស្គម ក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកគួរតែញ៉ាំឲ្យទម្ងន់អ្នកឡើងពីចន្លោះពី១២ទៅ១៥គីឡូបានហើយ។ ប៉ុន្តែបើអ្នករាងធាត់ ក្នុងកំឡុងពេលមានផ្ទៃពោះ ទម្ងន់អ្នកគួរតែឡើងត្រឹមពី៧ទៅ៨គីឡូបាន មិនគួរហួសនឹងទេ ទើបមិនប៉ះពាល់ដល់ទារក និងខ្លួនអ្នកផ្ទាល់។ ជាពិសេស អ្នកមិនគួរខ្លាចរាង ហើយមិនព្រមពិសារអាហារឡើយ ព្រោះវាអាចធ្វើឲ្យកូនមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដោយអាចប៉ះពាល់ដល់ការលូតលាស់របស់កូនបានយ៉ាងងាយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com