ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ដែល​ស្រវឹងខួប​រយៈពេល​យូរ អាចមាន​ឥទ្ធិពល​អ្វីខ្លះ​ទៅដល់​ជីវិត​?
12, Aug 2018 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​បែប​រ៉ាំរ៉ៃ អាចធ្វើ​ឲ្យ​ជីវិត ក៏ដូចជា​សុខភាព​របស់​ពួកគេ​ជួប​បញ្ហា​ច្រើនណាស់​។ ខាងក្រោម​នេះ​គឺជា​ឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ស្រវឹងខួប​រយៈពេល​យូរ​៖

 
​- បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺថ្លើម ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​
 
​- បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដូចជា មហារីក​បំពង់​លើ​ក្រពះ បំពង់ករ មាត់ សុដន់ ថ្លើម និង​ពោះវៀនធំ​
 
- ​បន្ថយ​ការសិក្សា​នៅ​សាលា និង​បង្កើន​ការ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង និង​បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ការចងចាំ និង​ការរៀនសូត្រ​
 
​- បង្កើន​ការ​ប្រឈម​នឹង​ការ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត​
 
​- បង្កើន​ការ​ប្រឈម​នឹង​ការខ្វះ​គ្រឿង​ស្រវឹង​មិនបាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com