ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ធាត់​ទៅៗ មិន​ស្គម​សោះ ព្រោះ​ទម្លាប់​អាក្រក់​៤​នេះ​សោះ​
12, Aug 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​មិន​ប្រយ័ត្ន ហើយ​ធ្វើ​រឿង​មួយចំនួន​ឲ្យ​ក្លាយជា​ទម្លាប់ នោះ​អ្នក​នឹងមាន​រាង​ដែល​មិន​ស្អាត​ដូច​អ្នកដទៃ​ឡើយ​។ ដូចនេះ​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់ មិន​ងាយ​ស្គម​?

 
1. នារី​ដែល​ធ្វើការ​ភាគច្រើន​តែងតែមាន​ទម្លាប់​ញ៉ាំ​ការ​ហ្វេ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​នៅពេលដែល​ញ៉ាំ​ច្រើន វា​អាច​នឹង​ប៉ះពាល់​ដល់​បេះដូង​អ្នក​។ ជាពិសេស​វា​នឹង​កាត់​ជាតិ​ទឹក​នៃ​ក្រពះ និង​ពោះវៀន​អ្នក ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក នោះ​ក្បាលពោះ​នឹង​ដុះ​ចេញ​មកជា​មិនខានឡើយ​។​
 
2. មាន​នារី​មួយចំនួន​ព្រោះតែ​ចង់​ស្គម តែងតែ​ញ៉ាំ​ផ្លែឈើ​ជំនួស​បាយ និង​អាហារ​ផ្សេងៗ​។ ប៉ុន្តែ​ទង្វើ​នេះ​បែរជា​ទង្វើ​ដែល​ខុសឆ្គង​ជាទីបំផុត​។ នៅពេលដែល​អ្នក​ពិសារ​ផ្លែឈើ​ច្រើន នោះ​ក្នុង​ខ្លួន​អ្នកនឹង​ផ្ទុក​ជាតិ​ស្ករ​ច្រើន ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ធាត់​។ ម្យ៉ាងទៀត​នៅពេលដែល​ខ្លួន​អ្នក​ខ្វះ​សារធាតុចិញ្ចឹម ព្រមទាំង​ប្រូតេអ៊ីន វា​នឹងធ្វើ​ឲ្យ​ខ្លាញ់​កាន់តែ​កក​ក្នុង​រាងកាយ​អ្នក​។​
 
3. នៅពេលដែល​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​ខូច​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ទៀតផង​។ ជាពិសេស​វា​នឹងធ្វើ​ឲ្យ​អ្នក​ពិសារ​កាន់តែច្រើន​នៅពេល​ថ្ងៃ​។​
 
4. នៅពេលដែល​អ្នក​ប្រញាប់ ហើយ​មិន​ទំពារ​អាហារ​ឲ្យ​ម៉ត់​ក៏​លេប​ចូល​ពោះ នោះ​អ្នកនឹង​មិនបាច់​ចង់​ស្គម​ទេ ព្រោះ​អាហារ​ទាំងនោះ​មិន​រំលាយ​ឡើយ​។ នៅពេលដែល​ទុក​យូរ វា​នឹងធ្វើ​ឲ្យ​អ្នក​ធាត់​បាន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com