ពីនេះ ពីនោះ
តើ​ពាក្យ​«​អត្ថរស​»«​បច្ចេក​រស​»​និង​«​ប្រលោម​រស​» មានន័យ​ខុសគ្នា​ដូចម្តេច​?
13, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​បកស្រាយ​រវាង​ពាក្យ​ទាំងបី​សម្រាប់​ប្រើ​ក្នុង​សំណេរ​ខុសគ្នា យ៉ាង​ដូច្នេះ​ថា​៖

«​អត្ថរស​» មានន័យថា តម្លៃ​ល្អ មិនល្អ ពីរោះ ពុំ​ពីរោះ ដែលមាន​នៅក្នុង​អត្ថបទ​អក្សរសិល្ប៍​។ ម្យ៉ាងទៀត​ពាក្យ «​អត្ថរស​» ជាការ​សម្គាល់​នូវ​រសជាតិ​ខ្ចឹ​ម​សារ​ដែល​ធ្វើឱ្យ​អត្ថបទ​មាន​លម្អ មាន​លក្ខណៈ​ពិ​រោះ​ជាទី​ចាប់ចិត្ត និង​ចាប់អារម្មណ៍​។​
 
«​ប​ចេ្ច​ករស​»  ជា​ផ្នែក​មួយ​នៃ​អត្ថរស ដែល​កវី អ្នកនិពន្ធ ប្រើ​ដើម្បី​ជា​វិធី​ពិសេស​ក្នុងការ​តែង​និពន្ធ ដើម្បី​ធ្វើឱ្យ​អត្ថបទ​មាន​សម្រស់ សម្រាប់​ផ្នែក ឬ​ប្រភេទ​នៃ​រឿង​នីមួយៗ​។ 
 
​ចំណែក «​ប្រលោម​រស​» មានន័យថា តម្លៃ​ដែលមាន​នៅក្នុង​អត្ថបទ​សិល្ប៍ ដោយ​កវី អ្នកនិពន្ធ ជាពិសេស​អ្នកនិពន្ធ​ប្រលោមលោក ចេះ​រៀបរៀង  តុបតែង​រឿង​របស់ខ្លួន តាមរយៈ​ការបង្កើត​ដំណើររឿង សកម្មភាព​នៃ​តួអង្គ ដែលមាន​ស្នេហា ការ​ផ្សងព្រេង ប្រកបដោយ​លក្ខណៈ​អណ្តែតអណ្តូង សោកសង្រេង សប្បាយ កម្សត់ ដែល​ធ្វើឱ្យ​អ្នកអាន និង​អ្នក​ស្តាប់ មាន​អារម្មណ៍​រំភើប សង្វេគ សប្បាយ ព្រួយ ជាមួយ​តួអង្គ និង​ដំណើររឿង​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com