ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​មិន​ចង់​ឲ្យ​កូន​មាន​គ្រោះថ្នាក់​ដល់​ជីវិត សូមកុំ​ធ្វើ​រឿង​១​នេះ​
13, Aug 2018 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​កូន​ស្ថិតក្នុង​ដំណាក់កាល​ជា​ទារក ហើយ​មិនទាន់បាន​មួយ​ខួប អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​មើលថែទាំ​កូន ទើប​វា​មិន​ធ្វើ​ឲ្យ​កូន​មាន​គ្រោះថ្នាក់​។ នៅពេលដែល​អ្នក​មិន​ប្រយ័ត្ន នោះ​អាយុជីវិត​កូន​នឹង​ងាយ​ជួប​បញ្ហា ដូចនេះ​តើ​មិនគួរ​ធ្វើ​អ្វី​ចំពោះ​កូន​ដែល​មិនទាន់បាន​មួយ​ខួប​?

 
​នៅ​កោះ​តៃវ៉ាន់ មាន​អ្នក​ម្តាយ​មួយរូប​បានដាក់​អំបិល​ចូលទៅក្នុង​បបរ​នៅពេលដែល​ចម្អិន​ឲ្យ​កូន​ញ៉ាំ​។ ក្រោយ​ពេលដែល​កូន​ញ៉ាំ​រួច ក៏មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ តាមពិត​កូនក្មេង​ដែល​មិនទាន់មាន​អាយុ​មួយ​ខួប មិនអាច​ញ៉ាំ​អំបិល​បានឡើយ ព្រោះ​សារពាង្គកាយ​កូន​មិនទាន់​លូតលាស់​គ្រប់​ជ្រុងជ្រោយ​។ ដូចនេះ​នៅពេលដែល​ញ៉ាំ​អំបិល​ច្រើន វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន និង​បេះដូង​របស់​កូន​។ ជាហេតុ​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​កូន​គ្រប់ពេល​។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ចម្អិន​បបរ​ឲ្យ​កូន​ញ៉ាំ ដោយ​មិនត្រូវ​ប្រើ​គ្រឿងផ្សំ​ផ្តេសផ្តាស​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com