ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​៥​ប្រភេទ​នេះ មិន​ងាយ​មានកូន​ទេ តើ​មាន​អ្នក​ក្នុង​នោះទេ​?
13, Aug 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​នារី​ដែល​ងាយ​ប្រឈមមុខ​នឹង​អា​ការៈដែល​អត់​មានកូន​។ តើ​មាន​បុគ្គល​ណាខ្លះ​ទៅ​?

 
1.    នៅពេលដែល​អ្នក​ធាត់​ហួសកំណត់ នោះ​អ្នក​ងាយ​ប្រឈមមុខ​នឹង​អា​ការៈដែល​មិនអាច​មានកូន​ខ្លាំងណាស់​។ ដូចនេះ អ្នក​គួរតែ​ធ្វើយ៉ាងណា​ឲ្យ​ទម្ងន់​អ្នក​ស្រក ទើប​អ្នក​អាចមាន​កូន​បាន​។​
 
2.    នៅពេលដែល​អ្នក​ស្គម​ពេក ក៏​ពិបាក​មាន​ផ្ទៃពោះ​បានសម្រេច​ដែរ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​អាច​ទទួលបាន​សារធាតុចិញ្ចឹម នោះ​អ្នកនឹង​អាច​ឡើង​ទម្ងន់ ហើយ​អាចមាន​ផ្ទៃពោះ​បានសម្រេច​ផងដែរ​។​
 
3.    មិន​ថា​ស្រី ឬ​ប្រុស​ទេ សុទ្ធតែ​មិនគួរ​ញ៉ាំ​ស្រា​ទាំងអស់ ព្រោះ​នៅពេលដែល​អ្នក​ពិសារ​ស្រា​ច្រើន​ហួសកំណត់ នោះ​សុខភាព​អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​មានកូន​សម្រាប់​ស្នង​ត្រកូល​ផងដែរ​។​
 
4.    ប្រសិនជា​អ្នកមាន​ទម្លាប់​ពិសារ​កាហ្វេ​លើសពី​៣​កែវ​ក្នុង​មួយថ្ងៃ នោះ​អត្រា​នៃ​ការ​អត់​មានកូន​នឹង​ខ្ពស់​ខ្លាំងណាស់​។ ដូចនេះ មិន​ថា​អ្នកញៀន​កាហ្វេ​យ៉ាងណាទេ អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
​ការជក់បារី​ច្រើន ក៏​អាចធ្វើ​ឲ្យ​អ្នក​មិន​អាចមាន​ផ្ទៃពោះ​ផងដែរ ព្រោះ​វា​បាន​សម្រាប់​ស្ពែម៉ាតូសូអ៊ីត​របស់​បុរស និង​មេជី​វិត​ញី​របស់​នារី​អស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការបង្ក​កំណើត​ខ្លាំងណាស់​។ ដូចនេះ បើ​អ្នក​ចង់​មាន​ផ្ទៃពោះ អ្នក​គួរតែ​កុំ​ធ្វើជា​នារី​៥​ប្រភេទ​នេះ​ឲ្យ​សោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com