កីឡាអន្តរជាតិ
អន្តរជាតិ
Man City នឹង​ចំណាយ​ជាង​៣​លាន​ដុល្លារ​ក្នុង​១​សប្តាហ៍ សម្រាប់​ប្រាក់​ឈ្នួល​កីឡាករ​២២​រូប​
12, Aug 2018 , 7:39 pm        
រូបភាព
​ក្លិប Manchester City បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​លើ​ការផ្ទេរ​កីឡាករ​ល្បីៗ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។ យ៉ាណា​ក៏ដោយ​បន្ទាប់ពី​ការមកដល់​របស់​អ្នកចាត់ការ Pep Guardiola ក្នុង​រដូវ​កាល ២០១៦-២០១៧ នោះ ក្រុម​រហស្សនាម​មេឃ​ខៀវ​នៅតែ​បន្ត​ចំណាយ​បន្ថែមទៀត​ក្នុង​រយៈពេល​២​រដូវ​កាល​ចុងក្រោយ​។​


​នៅ​ឆ្នាំ​២០១៦ លោក Guardiola បាន​ប្រើប្រាស់​ប្រាក់​សរុប ១៥០​លាន​ផោន (១៩៣​លា​នុដ​ល្លារ​) ដើម្បី​នាំយក​កីឡាករ​ល្អៗ​មក​ពង្រឹង​ក្រុម​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី ដែល​ក្នុងនោះ​រួ​មាន John Stones (៤៧​លាន​ផោន ពី Everton), Leroy Sané (៣៦​លាន​ផោន ពី FC Schalke), Gabriel Jesus ( ២៦​លាន​ផោន ពី Palmeiras), Ilkay Gündogan (២០​លាន​ផោន ពី Dortmund), Nolito (១,៣៨​លាន​ផោន ពី Celta Vigo), Claudio Bravo (១៥​លាន​ផោន ពី Barcelona) ជាដើម​។ 
 
​ប៉ុន្តែ​ការចំណាយ​ខាងលើនេះ អតីត​អ្នកចាត់ការ Barcelona និង Bayern Munich មិនអាច​ជួយ​ឲ្យ Man City ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស Premier League សម្រាប់​ការដឹកនាំ​នៅ​រដូវ​កាល​ដំបូង​បានឡើយ​។​
 
​ឈានចូល​ដល់​រដូវ​កាល​ទី​២ ពោលគឺ​ក្នុង​រដូវ​កាល ២០១៧-២០១៨ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៧​ឆ្នាំ បាន​បន្ត​ការចំណាយ​បំបែក​កំណត់ត្រា​ក្លិប​រហូត ២០០​លាន​ផោន (២៥៧​លាន​ដុល្លារ​) ដើម្បី​ទិញ​ចូល​កីឡាករ​បន្ថែមទៀត ដែល​ក្នុងនោះ​មានដូចជា Benjamin Mendy ( ៥២​លាន​ផោន ពី Monaco), Kyle Walker (៤៦​លាន​ផោន ពី Tottenham Hotspur), Bernardo Silva (៥៤​លាន​ផោន ពី Monaco), Ederson (៣៦​លាន​ផោន ពី Benfica), Danilo (២៧​លាន​ផោន ពី Real Madrid) និង Aymeric Laporte ក្នុងតម្លៃ​៥៩​លាន​ផោន ពី Athletic Bilbao​។ ការចំណាយ​យ៉ា​ច្រើន​របស់ Pop ជា​លើក​ទី​២​នេះ ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុម Manchester បានទទួល​ផល​ជា​ផ្លែផ្កា​ដោយបាន​ឈ្នះ​ពាន Premier League វិញ​ដែរ​។​
 
​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខនេះ Man City បាន​ទិញ​ចូល​កីឡាករ​តែ​២​រូប​ប៉ុណ្ណោះ​ដែល​រួមមាន ខ្សែបម្រើ Riyad Mahrez ពី Leicester City ក្នុងតម្លៃ ៦០​លាន​ផោន (៧៧​លាន​ដុល្លារ​) និង Philippe Sandler ជាង​៣​លាន​ដុល្លារ​ពី PEC Zwolle​។​
 
​វត្តមាន​របស់​កីឡាករ​ល្អៗ​ទាំងអស់នោះ ក្រុម Manchester City ក៏ត្រូវ​ចំណាយ​លើក​ថ្លៃ​ពលកម្ម​របស់​ពួកគេ​ផងដែរ​។​
 
​ដោយឡែក ប្រាក់​បៀរ​វត្ស​ប្រចាំ​សប្តាហ៍​របស់​កីឡាករ​មួយចំនួន​ដែលមាន​តម្លៃ​ថ្លៃ​ខ្ពស់​ប្រចាំ​ក្លិប​នោះ រួមមាន Kevin De Bruyne (៤៥​ម៉ឺន​ដុល្លារ​) Sergio Agüero (៣២​ម៉ឺន​ដុល្លារ​)​និង David Silva (​ជិត ២៨​ម៉ឺន​ដុល្លារ​) និង Rahim Sterling (២៣​ម៉ឺន​ដុល្លារ​)​។​
 
​ខាងក្រោម​នេះ ជាតា​រាង​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ Man City ទាំង ២២​រូប សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខនេះ ដែល​គិត​សរុបទៅ​ត្រូវ​ចំណាយ​ប្រមាន ៣៣៦២៥៧៧ ដុល្លារ​អាមេរិក​៖





Tag:
 បាល់ទាត់​
  Manchester City
  ប្រាក់​ឈ្នួល​
© រក្សាសិទ្ធិដោយ thmeythmey.com