បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក កំសាន្ត រកចំណូលបាន​ខ្ទង់​២​ពាន់​ដុល្លារ ពី​ដំណាំ​ហូប​ផ្លែ​ដែល​ដាំ​លើដី​ចម្ការ​១​ហិកតា​
12, Aug 2018 , 9:39 pm        
រូបភាព
​សៀមរាប​៖ លោក អ៊ិត កំសាន្ត ជា​អ្នក​ខេត្តព្រៃវែង និង​បានមក​រស់នៅ​ធ្វើ​ចម្ការ​នៅ​ភូមិ​ចំបក់​៣​ដើម ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រយៈពេល​៦​ឆ្នាំ​មកហើយ​។ លោក​មានផ្ទះ​តូច​មួយ​ខ្នង​ក្នុង​ដីចម្ការ​ទំហំ​ជាង​មួយ​ហិកតា ក្បែរ​ជើងភ្នំ​គូ​លេន​។ អ្នក​ខេត្តព្រៃវែង​រូបនេះ មិនសូវ​ទៅណា​ឆ្ងាយ​ពី​ចម្ការ​នោះទេ គឺ​លោក ត្រូវ​នៅ​ថែទាំ ដែល​ដំណាំ​ហូប​ផ្លែ​ជា​១០​ប្រភេទ ដែល​ហុច​ផល​ឆ្លាស់គ្នា​តាម​រដូវ​កាល​។​

 
​ដំណាំ​ទាំងនោះ មាន​ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ពុទ្រា ល្ហុង សាវម៉ាវ ទុរេន ខ្នុរ និង​ទំពាំងបាយជូរ​ជាដើម​។ លោក អ៊ិត កំសាន្ត អាច​រកចំណូលបាន​ប្រមាណ​២​ពាន់​ដុល្លារ ក្នុង​១​ឆ្នាំ ពី​ដំណាំ​ហូប​ផ្លែ​ជាង​១០​មុខ ដែល​ខ្លួន​បាន​ដាំ​ដុះ និង​ខំ​ថែទាំ​លើដី​ចម្ការ​ជាង​១​ហិកតា​នេះ​។ 
 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង លោក អ៊ិត កំសាន្ត ដូចតទៅ​៖
 
 
 





Tag:
 អ៊ិត កំសាន្ត​
  ​ចម្ការ​
 ​ ដំណាំ​
  ​ឈើ​ហូប​ផ្លែ​
 ​ ក្រូចពោធិ៍សាត់​
  ​ទុរេន​
 ​ ខ្នុរ​
  ទំពាំងបាយជូរ​
© រក្សាសិទ្ធិដោយ thmeythmey.com