ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នៅពេល​ដើមឈើ​ដាំ​ជាប់​របង​ផ្ទះ​គ្នា បង្ក​ជា​បញ្ហា​, តើ​អ្នកណា​ទទួលខុសត្រូវ ?
12, Aug 2018 , 6:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​បើទោះជា​មានការ​ព្រមព្រៀង​គ្នា ដើម្បី​ចែក​ផលប្រយោជន៍​ពី​ដើមឈើ ដែល​ដាំ​នៅក្បែរ​របង​ផ្ទះ​ក្ដី ក៏​ម្ចាស់​ដើមឈើ នៅតែ​ទទួលខុសត្រូវ ក្នុងករណី​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។ ក្នុងន័យនេះ​លោក អ៊ីវ ប៉ូ​លី មេធាវី​នៃ​ក្រុម​មេធាវី JC LAW បាន​ពន្យល់ថា នៅក្នុង​ករណី​មែកឈើ ឬ​ស​ឈើ បាន​ធ្លាក់ ឬ​ចាក់​ទៅផ្ទះ​អ្នកដទៃ ហើយ​បង្ក​ឲ្យ​មានការ​ខូចខាត​អ្វីមួយ​នោះ ម្ចាស់​ដើមឈើ​នៅតែមាន​កាតព្វកិច្ច ផ្ដល់​សំណង​ទៅ​អ្នករងគ្រោះ​ដដែល​។



​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​មេធាវី អ៊ីវ ប៉ូ​លី អំពី​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ម្ចាស់ផ្ទះ ដែល​ដាំ​ឈើ​ជិត​របង​ផ្ទះ​អ្នកជិតខាង​៖
 
 

 
​ស្រដៀង​គ្នា​នេះ ករណី​ដើមឈើ​ដែល​នៅតាម​ចិញ្ចើមផ្លូវ ដែលមាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកគ្រប់គ្រង ទោះ​ប្រជាជន​ចូល​ជ្រក​ក្រោម​ម្លប់ឈើ ឬ​ចត​យាន្ត​យន្ត​ក្រោម​ម្លប់ឈើ​ក្ដី តែ​ការទទួលខុសត្រូវ​គឺ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​លើ​រុក្ខជាតិ​ទាំងនោះ​។  លោក​មេធាវី អ៊ីវ ប៉ូ​លី បញ្ជាក់ថា «​គឺ​អាជ្ញាធរ​ជា​អ្នកទទួល​សង​ថ្លៃ​ខូ​ត​ខា​តទៅ​ជនរងគ្រោះ​ដោយសារ​ដើមឈើ​»៕
 
 

Tag:
 ច្បាប់​
 ​ អ្នកជិតខាង​
 ​ ដោះស្រាយ​ទំនាស់
© រក្សាសិទ្ធិដោយ thmeythmey.com