រថយន្ត
អត្ថបទពាណិជ្ជកម្ម
តោះ​ទៅ​មើល​ការតាំង​បង្ហាញ និង​បើក​សាកល្បង​រថយន្ដ​ទំនើប Jaguar និង Land Rover ដោយ​សេរី នៅ​ខេត្ត​ព្រះសីហនុ​
13, Aug 2018 , 11:08 am        
រូបភាព
ដោយ:
​ការតាំង​បង្ហាញ និង​បើកបរ​សាកល្បង​ដោយ​សេរី កំពូល​រថយន្ដ​ប្រណិត​ទាំងពីរ​ម៉ាក Jaguar និង Land Rover នឹង​មកដល់​ទឹកដី​តារា​រះ នា​ទិសនិរតី​ក្នុង ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៥ និង​១៦​ខែសីហា ឆ្នាំ​២០១៨ នេះ​។ នេះ​ជា​លើកទីមួយ ដែល​រថយន្ដ​ទាំងពីរ​ម៉ាក​នេះ ដាក់តាំង​បង្ហាញ និង​អនុញ្ញាត​ឲ្យ​អតិថិជន បើកបរ​សាកល្បង​ដោយ​សេរី ម៉ូ​ឌែ​ល​ណាមួយ​ក៏បាន នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក Ulf Sebecke ជា​ប្រធាន​គ្រប់គ្រង​ទូទៅ នៃ​ផ្នែក​លក់​រថយន្ដ Jaguar Land Rover ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​ដឹងថា គោលបំណង​នៃ​ការបង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ និង​បាន​ស្គាល់​ពី​ប្រណិត​ភាព និង​សមត្ថភាព របស់​រថយន្ដ​ទំនើប​ទាំងពីរ​នេះ​។ លោក​បន្តថា អតិថិជន​អាច​បើកបរ​សាកល្បង​ដោយ​សេរី និង​ឥតគិតថ្លៃ ហើយនឹង​មានការ​ពន្យល់​ណែនាំ ពី​លក្ខណៈពិសេស​របស់     រថយន្ដ​នីមួយៗ​ពី​បុគ្គលិក​ជំនាញ​ទៀតផង​។ អ្វីដែល​ពិសេស​នោះ គឺ​ក្រុមហ៊ុន នឹងមាន​ផ្ដល់ជូន​តម្លៃ​ពិសេស នូវ​រាល់​ការ​ជាវ​រថយន្ដ​ណាមួយ ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​ទីតាំង​ប្រារព្ធ​ពិធី អគារ​តាំង​លក់​រថយន្ត​ជាប់​កាហ្វេ Aquatic Coffee វិថី​ផែ ទល់មុខ​កំពុងផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
​សម្រាប់​ភាសា​ខ្មែរ 0៨៥៩៩៩១១១​។​
​សម្រាប់​ភាសា​ចិន 0១៧ ៥៥៥៥ ៤៨៥​។​

​ចុះឈ្មោះ​បើកបរ​សាកល្បង​ម៉ូ​ឌែ​ល​រថយន្ដ​ណាមួយ ដែល​លោកអ្នក​ពេញចិត្ត​ឥឡូវនេះ តាមរយៈ​ហ្វេ​ស​បុក​ផេ​ក Jaguar Cambodia និង Land Rover Cambodia ឬ​ចុច​នូវ Link ខាងក្រោម​នេះ​៖

Jaguar F-PACE: https://goo.gl/Q6woMp ។​
Range Rover AB LWB: https://goo.gl/Dvvk1a ។​
Range Rover Velar: https://goo.gl/PrKNwR ។​
Range Rover Sport: https://goo.gl/SYbVpF  ៕







(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com