ជាតិ
សមត្ថកិច្ច ចាប់ខ្លួន​ជនជាតិ​ចិន​៦​នាក់ ដែល​ដើរ​ផ្សព្វផ្សាយ​មុខរបរ​ម៉ាស្សា បង្កប់​សេវា​ផ្លូវភេទ​
13, Aug 2018 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះសីហនុ​៖ ជនជាតិ​៦​នាក់ ដែល​ដើរ​ចែក​ខិត​បណ្ណ​ផ្សព្វផ្សាយ​មុខរបរ​ម៉ាស្សា ហើយ​សង្ស័យថា បង្កប់​សេវា​ផ្លូវភេទ​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​យប់​ថ្ងៃទី​១២ សីហា​។



​ក្រោយ​សាកសួរ​ចម្លើយ តាមរយៈ​អ្នកបកប្រែ​ជុំវិញ​ករណីនេះ បាន​បញ្ជាក់ថា ខិ​ត្ត​បណ្ណ​ចែកចាយ​ទាំងនោះ ចង់បង្ហាញ​ពី​សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​រូបភាព​មាន​រូប​ស្រី​ស្លៀក​ស៊ិ​ច​ស៊ី ដែល​វា​ហាក់ដូចជា​បង្កប់ ទៅជា​ការផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ឬ ពេស្យាចារ ដែលជា​អំពើ​ខុសច្បាប់ នៅ​ប្រទេស​កម្ពុជា​ទៅវិញ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ស្រង់​សម្តី​លោក ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្ថែមថា​៖« បុរស​ជនជាតិ​ចិន​ទាំង​៦​នាក់​នោះ យើង​បានធ្វើ​ការអប់រំ ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​នេះ​ទាំងស្រុង ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​នៅ​កម្ពុជា »​។​

​ការអនុវត្ត​វិធានការ​របស់​សមត្ថកិច្ច​នេះ ធ្វើឡើង​បន្ទាប់ពី​ជន​ជាតិចិន​ទាំងនោះ ដើរ​ចែក​ខិត​បណ្ណ​ផ្សព្វផ្សាយ​មុខរបរ​ម៉ាស្សា​យ៉ាង​អនាធិបតេយ្យ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​រិះគន់​ចំពោះ​ទង្វើ​របស់​ចិន ថា ជា​សកម្មភាព​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ក​ម្ពុ​ជា​៕
 

Tag:
 ចិន​
  ជួន ណារិន្ទ​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com