ពីនេះ ពីនោះ
ពាក្យ​«​ប្រសិនបើ​» បើ​គេ​ប្រើ​ជា »​បើសិន​» ឬ​«​ប្រសិនជា​» តើ​ត្រូវ ឬ​ខុស​?
14, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ប្រសិនបើ​» ឬ​«​ប្រសិនជា​»​និង​«​បើសិន​» គឺជា​ពាក្យ​ដែល​មហាជន​ទូទៅ​ប្រើ​មិនទាន់​ត្រឹមត្រូវ ទៅតាម​វេច​នា​នុ​ក្រម​ខ្មែរ​នៅឡើយ​។ ការប្រើប្រាស់​ទាំង​ភាពស្រពេចស្រពិល​របស់​មហាជន គឺ​មិនមែនជា​ការអភិរក្ស​ភាសា​ខ្មែរ​នោះទេ​។ ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​គេ​គួរតែ​ប្រើ​ជា​ផ្លូវការ​នោះ​គឺជា​ពាក្យ «​ប្រសិនបើ​» មិនមែន «​បើសិន​» ,«​ប្រសិនជា​» ឬ «​បើសិនជា​» នោះទេ​។



«​ប្រសិនបើ​» ជា​និបាតសព្ទ មានន័យថា ប្រាប់​ពី​សេចក្តី​ស្មាន​។ ប្រសិនបើ​ខ្ញុំ​ជា​អ្នកមាន ខ្ញុំ​នឹង​ទិញ​ឡាន ទិញ​ផ្ទះ និង​ទិញ​អ្វីដែល​ខ្ញុំ​ចង់បាន​។ ប្រសិនបើ​គេ​មិន​ព្រម​ទេ សឹម​យើង​លៃលក​ទៅតាម​ហ្នឹង​ទៀត​។ 

​ហេតុដូចនេះ សាធារណជន គួរតែ​ត្រឡប់មក​ប្រើ ពាក្យ «​ប្រសិនបើ​» ជា​ភាសាផ្លូវការ​របស់​ខ្មែរ ដើម្បី​កំណត់​ពាក្យ​នេះ​ជា​ពាក្យ​ត្រឹមត្រូវ​ពិតប្រាកដ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com