កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ស៊ុត​១​គ្រាប់​ឲ្យ Juventus សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ទឹកដី​អ៊ីតាលី​
13, Aug 2018 , 4:07 pm        
រូបភាព
Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​១​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ឲ្យ​ក្រុម​ថ្មី Juventus ដែល​បាន​យកឈ្នះ​ក្រុម Juventus B ក្នុងការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​។​


​ជំនួប​រវាង Juventus A និង Juventus B ត្រូវ​បានរៀបចំ​ការប្រកួត​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់ Villar Perosa នៅ​ខាងក្រៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​។

Ronaldo ដែល​បាន​ផ្លាស់​ទៅ​ក្លិប​រហស្សនាម​សេះបង្កង់​ពី​ក្រុម Real Madrid ក្នុងតម្លៃ ១០៦ លាន​ដុល្លារ​កាលពី​ខែកក្កដា​កន្លងទៅ បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ក្នុង​ជ័យជម្នះ ៥-០ នៅ​ថ្ងៃទី​១២ ខែសីហា​។​



​គ្រួសារ​របស់ Agnelli ដែលជា​ម្ចាស់​ក្លិប Juventus មាន​អចលនទ្រព្យ​នៅ Villar Perosa ហើយ​បាន​អញ្ជើញ​ក្រុម​របស់ខ្លួន​ទាំងពីរ (​ឈុត​A-B) ប្រកួត​ជា​លក្ខណ​មិត្ត​ភាពជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៩៥៥​មក​។​

Juventus ឈុត​B ធ្លាប់​ឈ្នះ​ឈុត​A តែមួយ​លើក​ប៉ុណ្ណោះ​ក្នុង​លទ្ធផល ៣-២ កាលពី​ឆ្នាំ​២០០៥ ហើយ​ក្រៅពីនោះ​គឺ​ចាញ់​រហូត​៕






Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com