ជាតិ
សេដ្ឋកិច្ច
ខាត​ជាង​២​ឆ្នាំ តែ Startup របស់លោក សុ​ភី នៅតែ​ដំណើរការ ដោយសារ​ម្ចាស់​ភាគហ៊ុន​ទុកចិត្ត​គ្នា​
13, Aug 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ប្រាក់ សុ​ភី បាន​បង្កើត​អាជីវកម្ម​មួយ​យីហោ Theme Country ជាមួយ​ដៃគូ ដែលជា​ស្ថាបនិក និង​អ្នក​ចូល​ទុន​ចំនួន ៧​រូប​ផ្សេងទៀត​។ Theme Country គឺជា​អាជីវកម្ម​លក់​គំរូ​ម៉ូត​គេហទំព័រ​ទៅដល់​ទីផ្សារ​សកលលោក​។ អាជីវ​កម្មនេះ​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ៣​ឆ្នាំកន្លះ​មកហើយ តែ​ជាង​២​ឆ្នាំ​ដំបូង មុខរបរ​នេះ​ដំណើរការ​ទាំង​ខាតបង់​។  ខាតបង់​ក៏ពិតមែន តែដោយសារ​មាន​គ្នាច្រើន​ជួយ​ទប់​ចំណាយ អាជីវ​កម្មនេះ​អាច​បន្ត​ដំណើរការ និង​រក​ផលចំណេញ​មកដល់​សព្វថ្ងៃ​។



​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង អ្នកយកព័ត៌មាន​សេដ្ឋកិច្ច​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ប្រាក់ សុ​ភី ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​អាជីវកម្ម​យីហោ Theme Country ខាងក្រោម​នេះ​៖




​មុន​បើក​អាជីវកម្ម​មួយ​នេះ លោក ប្រាក់ សុ​ភី បាន​បម្រើ​ការងារ​ជិត​១០​ឆ្នាំ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គេហទំព័រ​។ លោក ចោល​ប្រាក់ខែ​ជាង​មួយ​ពាន់​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ពី​បុគ្គលិក មកជា​ម្ចាស់​អាជីវកម្ម​មួយរូប​។ ម្ចាស់​ភាគហ៊ុន​ក្នុង​អាជីវកម្ម​យីហោ Theme Country ម្នាក់ៗ​សុទ្ធតែ​មានមុខ​ជំនួញ ឬ​ការងារ​ផ្ទាល់ខ្លួន ក្រៅពី Startup មួយ​នេះ​៕


Tag:
 startup
  ប្រាក់ សុ​ភី​
© រក្សាសិទ្ធិដោយ thmeythmey.com