គួរ​ធ្វើយ៉ាងណា​ដើម្បី​ចៀស​ផុតពី​ការ​រមួលក្រពើ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរ​ធ្វើយ៉ាងណា​ដើម្បី​ចៀស​ផុតពី​ការ​រមួលក្រពើ​?
15, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺចាប់​ខ្លាំង​ដោយសារតែ​រមួលក្រពើ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា​ទាំងអស់ ប៉ុន្តែ​មនុស្ស​ចាស់​ទេ​ដែល​ជួប​បញ្ហា​នេះ​ញឹកញាប់​ជាងគេ​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​រមួលក្រពើ​នេះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​៖


  •     ធ្វើការ​ពុត​ពែនជើង និង​បត់បែន​ជើង​ថ្នមៗ ដើម្បី​បំបាត់​ការ​រមួល​សាច់ដុំ​
  •     ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ការប្រើ​ថ្នាំ​ដូចជា ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល ឬ​បញ្ចុះ​ទឹកនោម អាចធ្វើ​ឲ្យ​រមួលក្រពើ​នៅ​ជើង​ដែរ​ទេ​
  •     ចូរ​ប្រាកដថា ចំនួន​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​ឈាម​ស្ថិតក្នុង​សភាព​ធម្មតា​។ បើសិនជា​ជាតិ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ឬ​កាលស្យូម​មាន​ចំនួន​តិចជាង​ធម្មតា នោះ​វា​ជាដើម​ហេតុដែល​នាំ​ឲ្យ​រមួលក្រពើ​ហើយ​
  •     ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
  •     ចូរ​ប្រាកដថា អ្វីដែល​អ្នក​គ្របពីលើ​ជើង​ដែល​រមួល​នោះ​មិន​តឹង​ពេក​ទេ​
  •     ចូរ​ជ្រើសរើស​ស្បែកជើង​ដែល​ត្រូវ និង​ផ្តល់​ការ​ទ្រទ្រង់​ល្អ​ដល់​ជើង​អ្នក​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com