ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
មុនចប់បេសកកម្មនៅកម្ពុជា ទូតអាមេរិក ទៅសម្ពោធមន្ទីរពេទ្យក្នុងស្រុកកំណើតរបស់ភរិយា
14, Aug 2018 ,
3:59 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
ពោធិ៍សាត់៖
អគារសម្ភពមួយខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលមានតម្លៃជាង៤៣ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ត្រូវបានសម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមអធិបតីរបស់លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងភរិយារបស់លោក រួមទាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។
លោក William Heidt ដែលចេះនិយាយភាសាខ្មែរ និងមានភរិយាជាជនជាតិខ្មែរ បានចាត់ទុកអគារមន្ទីរពេទ្យនេះ ថាជាភស្តុតាងមួយ ដែលបង្ហាញពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការពង្រឹងសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ អ្វីដែលធ្វើឲ្យលោក រឹតតែរំភើបនោះ គឺអគារមន្ទីរពេទ្យនេះ ស្ថិតក្នុងស្រុកកំណើតរបស់លោកស្រី សុទ្ធី ដែលជាភរិយារបស់លោក។
ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បានឡើងថ្លែងសុន្ទរកថាជាភាសាខ្មែរ បែបនេះថា៖«ចំណុចពិសេសនៃពិធីនេះ គឺទាក់ទងនឹងភរិយារបស់ខ្ញុំ។ បងប្អូន បានដឹងហើយថា ភរិយារបស់ខ្ញុំ បានកើតក្នុងស្រុកក្រគរនេះ។ ផ្ទះ ដែលគាត់ ធ្លាប់រស់នៅកាលពីកុមារ គឺស្ថិតនៅផ្លូវម្ខាង ទល់មុខមន្ទីរពេទ្យនេះឯង»។
បើតាមលោក William Heidt អគារមន្ទីរពេទ្យខាងលើ គឺជាគម្រោងទី៣២ហើយ របស់សហរដ្ឋអាមេរិក ក្នុងចំណោមគម្រោងផ្នែកសុខាភិបាល សាលារៀន អនាម័យ និងបរិស្ថាន។ លោក អះអាងថា នៅមានគម្រោង ៦ទៀត របស់សហរដ្ឋអាមេរិក ដែលត្រូវបន្តឲ្យបញ្ចប់ នៅក្នុងអំឡុងពីរឆ្នាំខាងមុខ។
ក្នុងរយៈពេលតែពីរ-បីខែ ទៀតប៉ុណ្ណោះ លោក William Heidt នឹងត្រូវបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូត ហើយលោក និងភរិយា នឹងចាកចេញពីកម្ពុជា។ លោក Patrick Murphy ដែលបច្ចុប្បន្នជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក គឺជាអ្នកដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតាំងឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ជំនួសលោក Willl Heidt។
លោក William Heidt ថ្លែងបែបនេះថា៖«ខ្ញុំនឹងនាំយកអនុស្សាវរីយ៍ជាច្រើន ដែលខ្ញុំ មាននៅកម្ពុជា ទៅអាមេរិកជាមួយខ្ញុំ ជាពិសេសគឺ ទស្សនកិច្ចមកកាន់ស្រុកក្រគរ»។
លោក ម៉ម ប៊ុនហេង បានអរគុណប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់អគារមន្ទីរពេទ្យខាងលើ។ ក្រៅពីអរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក លោក ក៏ងាកទៅណែនាំពេទ្យគ្រប់រូប ឲ្យយកចិត្តទុកដាក់លើការព្យាបាលនិងការថែមទាំអ្នកជំងឺ ដែលទៅរកសេវាសុខាភិបាលនៅមន្ទីរពេទ្យក្នុងស្រុកក្រគរ។
រដ្ឋមន្ត្រីសុខាភិបាលរូបនេះ សង្កត់ធ្ងន់ថា មិនត្រូវឲ្យមានករណី ដែលប្រជាពលរដ្ឋ ទៅរកសេវាសុខាភិបាល ហើយត្រូវបានបដិសេធ ដោយសារតែគ្មានប្រាក់នោះទេ។ លោក បញ្ជាក់ទៀតថា ពេទ្យ ត្រូវតែគោរពក្រមសីលធម៌របស់ខ្លួនឲ្យបានត្រឹមត្រូវ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អាមេរិក
William Heid
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម