ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន លើក​ពី​ការបង្កើត​វេទិកា​ពិភាក្សា​ជាមួយ​គណបក្ស​មិន​ជាប់ឆ្នោត
15, Aug 2018 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃពុធនេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​គណបក្សនយោបាយ​ដទៃ ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​នានា ជាមួយ​រដ្ឋាភិបាល​។



សម្ដេច ហ៊ុន សែន បានបញ្ជាក់​ពី​បំណង​បង្កើត​វេទិកា​ពិភាក្សា​នេះ ដើម្បី​ឲ្យ​បណ្ដា​ភាគី​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ ចែករំលែក​គំនិតល្អៗ​របស់​ពួកគេ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​ប្រទេសជាតិ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរៀបចំ​វេទិកា​នេះ វា​ជា​ឱកាស​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​នេះ កសាង​កិត្តិយស​ខ្លួន សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀតផង​ដែរ​។​

​សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​៖




​វេទិកា​ពិភាក្សាគ្នា​នេះ រដ្ឋាភិបាល នឹង​បើកចំហ​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ មាន​សិទ្ធិ​រិះគន់​លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​អនុវត្ត​ការងារ​មិនល្អ និង​ជួយ​ដោះស្រាយ​ចំណុច​ខ្វះខាត​នានា តាមរយៈ​ការពិនិត្យ​លើ​យន្តការ​ក្នុង​សេចក្តីព្រាងច្បាប់​ជាដើម​។ ការរៀបចំ​បែបនេះ វា​នឹង​ជួយ​រំឭក​ដល់​ការងារ​រដ្ឋាភិបាល ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាម​ការសន្យា​ខ្លួន ពោលគឺ​កុំ​ឲ្យ​រដ្ឋាភិបាល ជិះសេះ​លែងដៃ ហើយ​ទុក​ពលរដ្ឋ​រង​ទុក្ខលំបាក​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕​


Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com